“តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ…

“តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានសម្រាន្ដលើកនេ្ទល។ នៅពេលដែលលោកក្រោក វាធ្វើឲ្យមានស្នាមនៅលើខ្នងរបស់លោក។ ពេលនោះ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងអាចយកអ្វីដែលទន់ៗ(ដូចជាពូក)ឲ្យលោកបានឬទេ? លោកបានមានប្រសាសន៍ថា៖ “តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។

[صحيح] [رواه الترمذي وابن ماجه]

الشرح

អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បានប្រាប់ថា ពិតណាស់ណាពី ﷺ លោកបានសម្រាន្ដលើកម្រាលតូចមួយដែលត្បាញពីរុក្ខជាតិមួយចំនួន។ នៅពេលដែលលោកក្រោក វាធ្វើឲ្យមានស្នាមនៅជាប់លើស្បែកខ្នងរបស់លោក។ ពេលនោះ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើពួកយើងយកពូកទន់ៗឲ្យលោក(សម្រាន្ត) គឺល្អជាងការដែលលោកសម្រាន្តនៅលើកន្ទេលដែលគគ្រាតនេះ។ ពេលនោះ លោកបានតបថា៖ ខ្ញុំគ្មានការចាប់អារម្មណ៍និងអ្វីជាមួយនៅក្នុងលោកិយ រហូតដល់ខ្ញុំថ្នាក់ត្រូវពេញចិត្តនឹងវានោះឡើយ។ តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយនេះ គឺគ្រាន់តែដូចអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយដើម។ ក្រោយមកគេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់ឈើនោះចោលប៉ុណ្ណោះ។

فوائد الحديث

បញ្ជាក់ពីការលះបង់លោកិយ និងការងាកចេញពីលោកិយរបស់ណាពី ﷺ ។

ហាទីស្ហនេះពុំមែនសំដៅលើការបោះបង់នូវអ្វីដែលខ្លួនត្រូវការអំពីលោកិយនោះឡើយ។ តាមពិត គឺសំដៅលើការមមាញឹកនឹងលោកិយភ្លេចពីថ្ងៃបរលោកប៉ុណ្ណោះ។ ជាការពិតណាស់ បុគ្គលម្នាក់ គឺគេជ្រកក្រោមម្លប់ឈើ ហើយគេទាញផលប្រយោជន៍ពីដើមឈើនោះដើម្បីបន្តដំណើរឲ្យដល់គោលដៅរបស់ខ្លួន ហើយគេមិនពឹងផ្អែកទៅលើម្លប់ឈើនោះឡើយ។

យកជាមេរៀនពីស្ថានភាពរបស់ណាពី ﷺ ព្រោះលោកជាគំរូដ៏ល្អ។ ជាការពិតណាស់ ជនណាដែលអនុវត្តតាមលំអានរបស់លោក គឺគេនឹងទទួលបានការចង្អុលបង្ហាញ ហើយនិងទទួលបាននូវភាពជោគជ័យទាំងក្នុងលោកិយ និងបរលោក។

របស់ពួកគាត់ចំពោះលោក។

បង្គាប់ប្រើឲ្យលើកជាឧទាហរណ៍នៅក្នុងការអំពាវនាវ និងបង្រៀនមនុស្ស។

التصنيفات

Condemning Love of the World, Purification of Souls