“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។…

“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។

អំពី អាលី رضي الله عنه បាននិយាយថា៖ ប្រសិនបើខ្ញុំរាយការណ៍ហាទីស្ហអំពីរ៉ស៊ូលុលឡោះ ﷺ ទៅកាន់អ្នក នោះប្រាកដណាស់ ការដែលធ្លាក់ពីលើមេឃមក វាធ្វើឱ្យខ្ញុំពេញចិត្តជាងការនិយាយបំផ្លើសលើលោក។ ប៉ុន្តែប្រសិនបើខ្ញុំរាយការណ៍ទៅកាន់អ្នកអំពីបញ្ហារវាងខ្ញុំហើយនិងអ្នក នោះសង្រ្គាមគឺគ្មានអ្វីក្រៅពីការបោកប្រាស់នោះឡើយ។ ខ្ញុំបានលឺរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។ ជំនឿរបស់ពួកគេនឹងមិនចូលទៅហួសពីបំពង់ករបស់ពួកគេឡើយ។ គ្រប់ទីកន្លែងដែលអ្នកឃើញពួកគេ ចូរសម្លាប់ពួកគេចុះ។ ការសម្លាប់ពួកគេនឹងទទួលបានរង្វាន់ក្នុងនាមជាអ្នកដែលសម្លាប់ពួកគេនៅថ្ងៃបរលោក” ។

[صحيح] [متفق عليه]

الشرح

អាមីរុលមុមីនីន អាលី رضي الله عنه បានរាយការណ៍ថា៖ ប្រសិនបើអ្នកបានលឺខ្ញុំរៀបរាប់ហាទីស្ហអំពី ព្យាការី នោះខ្ញុំនឹងមិនប្រើពាក្យអសុរស ឬប្រមាថឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងនិយាយឱ្យត្រឹមត្រូវ និងច្បាស់លាស់។ ពិតប្រាកដណាស់ វាជារឿងងាយស្រួល និងស្រាលសម្រាប់ខ្ញុំក្នុងការធ្លាក់ពីលើមេឃមក ជាងការនិយាយបំផ្លើសលើលោក ប៉ុន្តែនៅពេលដែលខ្ញុំនិយាយអំពីបញ្ហារវាងខ្ញុំ និងមនុស្ស នោះសង្គ្រាមគឺជាការបោកប្រាស់ ដូច្នេះខ្ញុំប្រហែលជាប្រើពាក្យអសុរស និងពាក្យសំដីគ្រោតគ្រាត។ ខ្ញុំបានរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ នៅសម័យកាលចុងក្រោយ នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយចេញពីគម្ពីរគួរអាន ហើយសូត្រវាច្រើន ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ហើយបំពានព្រំខ្នាតរបស់វា ដូចជាព្រួញដែលបាញ់ចេញពីធ្នូដូច្នេះដែរ។ ជំនឿរបស់ពួកគេនឹងមិនចូលហួសពីបំពង់កឡើយ។ គ្រប់ទីកន្លែងដែលអ្នករកពួកគេ ចូរសម្លាប់ពួកគេ។ ការសម្លាប់ពួកគេនឹងទទួលបានរង្វាន់ក្នុងនាមជាអ្នកដែលសម្លាប់ពួកគេនៅថ្ងៃបរលោក។

فوائد الحديث

បញ្ជាក់អំពីលក្ខណៈមួយចំនួនរបស់ពួកខវ៉ារិច។

នៅក្នុងហាទីស្ហនេះ គឺជាភស្តុតាងនៃភាពជាណាពី ពោលគឺណាពី ﷺ បានប្រាប់ជាមុនអំពីអ្វីដែលនឹងកើតឡើងក្នុងចំណោមមនុស្សបន្ទាប់ពីការទទួលមរណភាពរបស់លោក ហើយបន្ទាប់មក វាបានកើតឡើងដូចដែលលោកបានទាយទុកជាមុន។

អាចប្រើពាក្យមិនច្បាស់លាស់ និងពាក្យប្រមាថក្នុងសង្គ្រាម។ អនុញ្ញាតឱ្យធ្វើការបោកបញ្ឆោតនៅក្នុងសង្រ្គាម ពាក់ព័ន្ធនឹងការប្រើពាក្យមិនច្បាស់លាស់ និងការកុហកដើម្បីផលល្អប៉ុណ្ណោះ មិនមែននៅក្នុងកិច្ចព្រមព្រៀង និងការធានានូវសុខសន្តិភាពឡើយ ព្រោះវាជាទង្វើដែលត្រូវបានហាមឃាត់។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយពន្យល់ឃ្លាថា៖ “ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ” គឺជាអត្ថន័យចំ។ ដូចជាការនិយាយរបស់ពួកគេថា 'គ្មានច្បាប់ណាក្រៅពីអល់ឡោះ' និងពាក្យស្រដៀងគ្នាដែលបង្ហាញពីការអំពាវនាវទៅរកគម្ពីររបស់អល់ឡោះ។

អ៊ិពនូ ហាជើរ បាននិយាយពន្យល់ពីប្រសាសន៍របស់ណាពី ﷺ ថា៖ "ជំនឿរបស់ពួកគេមិនចូលហួសពីបំពង់កឡើយ" នេះមានន័យថា ជំនឿមិនចាក់ឫសនៅក្នុងបេះដូងរបស់គេនោះទេ ពីព្រោះអ្វីដែលឈប់នៅនឹងបំពង់ក គឺមិនឆ្លងកាត់ទៅដល់បេះដូងឡើយ" ។

អាល់ក៏ទី បាននិយាយថា៖ " បណ្តាអ្នកប្រាជ្ញបានសម្រេចឯកភាពគ្នាថា ក្រុមខវ៉ារិច និងក្រុមពិទអះ ដូចជាពួកគេដែរនោះ ប្រសិនបើពួកគេបះបោរប្រឆាំងនឹងរដ្ឋាភិបាល មិនយល់ស្របនឹងទស្សនៈរបស់ក្រុមអ្នកមូស្លីម ហើយមិនស្តាប់បង្គាប់នោះ គឺត្រូវតែប្រយុទ្ធនឹងពួកគេ បន្ទាប់ពីបានរំលឹក ហើយបានបង្ហាញភស្តុតាងរួច។

التصنيفات

Miracles of the Pious Allies of Allah, Ahl-us-Sunnah's (Sunni) Stance on Religious Innovators, Rulings of Terrorism, Assassinations, and Explosions