إعدادات العرض
“អ្នកមានជំនឿនៅតែស្ថិតនៅក្នុងភាពទូលំទូលាយនៃសាសនារបស់ខ្លួន…
“អ្នកមានជំនឿនៅតែស្ថិតនៅក្នុងភាពទូលំទូលាយនៃសាសនារបស់ខ្លួន ដរាបណារូបគេមិនប៉ះពាល់ឈាម(អាយុជីវិតអ្នកដទៃ)ដែលត្រូវបានហាមឃាត់”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿនៅតែស្ថិតនៅក្នុងភាពទូលំទូលាយនៃសាសនារបស់ខ្លួន ដរាបណារូបគេមិនប៉ះពាល់ឈាម(អាយុជីវិតអ្នកដទៃ)ដែលត្រូវបានហាមឃាត់”។
الترجمة
العربية Tiếng Việt Bahasa Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Mooreالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកមានជំនឿនៅតែស្ថិតនៅក្នុងភាពទូលំទូលាយនៃទង្វើកុសល ហើយសង្ឃឹមនូវក្តីមេត្តាករុណារបស់អល់ឡោះ ការអភ័យទោស និងការអធ្យាស្រ័យអំពីទ្រង់ជាដរាប រហូតទាល់តែនៅពេលដែលគេសម្លាប់ជីវិតអ្នកដទៃដែលត្រូវបានហាមឃាត់ នោះទង្វើរបស់គេនឹងក្លាយជាចង្អៀត ព្រោះថា វាមិនអាចប្រៀបស្មើនឹងទោសនៃការសម្លាប់មនុស្ស និងបាបកម្មដ៏ធំធេងនៃការសម្លាប់មនុស្សបានឡើយ។فوائد الحديث
ភាពធំធេងនៃការសម្លាប់អ្នកដទៃដោយខុសច្បាប់ និងការសម្លាប់អ្នកដទៃដោយចេតនា ព្រោះវាបញ្ចេញអ្នកមានជំនឿពីភាពទូលំទូលាយក្នុងសាសនាទៅកាន់ភាពចង្អៀត។
ឈាមដែលត្រូវបានហាមឃាត់មានបួនប្រភេទ៖ ១. ឈាមអ្នកឥស្លាម ហើយវាជាឈាមដែលមានលក្ខណៈធំធេងជាងគេ។ ២. ឈាមអ្នកដែលទទួលបានការធានាសុវត្ថិភាព៖ គឺពួកជ្វីស និងពួកគ្រឹស្ទានដែលរស់នៅក្នុងប្រទេសឥស្លាម ហើយសុខចិត្តបង់ពន្ធដើម្បីទទួលបានការធានាសុវត្ថិភាព។ ៣. ឈាមរបស់អ្នកដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលរស់នៅក្នុងប្រទេសរបស់ខ្លួន ហើយបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាពជាមួយនឹងអ្នកឥស្លាម ដោយគេមិនប្រយុទ្ធប្រឆាំងនឹងអ្នកឥស្លាមនោះឡើយ ហើយអ្នកឥស្លាមក៏មិនប្រយុទ្ធប្រឆាំងនឹងពួកគេនោះដែរ។ ៤. ឈាមរបស់អ្នកដែលសុំធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលពុំមានកិច្ចព្រមព្រៀងអ្វីមួយជាមួយនឹងអ្នកឥស្លាមឡើយ។ ក៏ប៉ុន្តែអ្នកឥស្លាមផ្តល់សុវត្ថិភាពដល់ពួកគេក្នុងអំឡុងពេលកំណត់ណាមួយនៅពេលដែលពួកគេចូលមកក្នុងប្រទេសឥស្លាមដោយមានកិច្ចព្រមព្រៀង និងការធានាសុវត្ថិភាព ដូចជាមេដឹកនាំ ឬអ្នកតំណាងរបស់ខ្លួនជាដើម។
التصنيفات
Crimes