إعدادات العرض
“ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
“ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
الترجمة
العربية Tiếng Việt Bahasa Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî తెలుగు Македонски Tagalog Українськаالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ មនុស្សកាន់តែចាស់ រាងកាយរបស់គេកាន់តែចុះទន់ខ្សោយ។ ក៏ប៉ុន្តែ ដួងចិត្តរបស់គេវិញនៅតែក្មេងជានិច្ចចំពោះពីរប្រការនេះ៖ ទីមួយ៖ ស្រឡាញ់ងប់ងុលនឹងលោកិយ ចង់បានទ្រព្យច្រើន ទីពីរ៖ ចង់បានអាយុវែង និងមានក្តីស្រមៃវែងឆ្ងាយ។فوائد الحديث
បញ្ជាក់ពីលក្ខណៈធម្មជាតិរបស់មនុស្ស គឺស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ។
បង្ហាញពីការស្តីបន្ទោសចំពោះការមានក្តីស្រមៃវែងឆ្ងាយ និងការលោភលន់ទៅលើការប្រមូលទ្រព្យសម្បត្តិ។ តែត្រូវមានការរៀបចំខ្លួនសម្រាប់សេចក្តីស្លាប់ ក៏ដូចជាសញ្ញាដែលបង្ហាញអំពីឧត្តមភាព នៃសេចក្តីសប្បុរសសម្រាប់អ្នកមាន និងការរក្សាសេចក្តីថ្លៃថ្នូរសម្រាប់អ្នកក្រ។
អ្វីដែលកូនចៅអាហ្ទាំស្រឡាញ់ជាងគេបំផុត គឺខ្លួនឯង។ គេចង់ឲ្យខ្លួននៅគង់វង្សជានិច្ច។ ហេតុនេះ គេចង់ឲ្យខ្លួនឯងមានអាយុវែង ហើយស្រឡាញ់ចង់បានទ្រព្យសម្បត្តិ ពីព្រោះវាជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យរូបគេមានសុខភាពល្អ និងមានក្តីរីករាយ។ ដូចនេះ កាលណាគេមានអារម្មណ៍ថាវានឹងអស់ទៅ គឺគេកាន់តែស្រឡាញ់ចង់បានវា និងចង់ឲ្យវានៅស្ថិតស្ថេរជានិច្ច។
التصنيفات
Condemning Love of the World