إعدادات العرض
“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។
“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។
[صحيح] [رواه أبو داود والترمذي وأحمد]
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული Kurdî বাংলা ไทย অসমীয়া Nederlands ਪੰਜਾਬੀ Indonesia Kiswahili English ગુજરાતી Hausa Tagalog Русский മലയാളം मराठी Српски සිංහල ಕನ್ನಡ हिन्दी తెలుగు اردو Türkçeالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាទូទៅ អ្នកដែលមិនចេះដឹងគុណមនុស្សចំពោះអំពើល្អដែលគេធ្វើមកលើខ្លួន ជននោះក៏មិនចេះដឹងគុណអល់ឡោះជាម្ចាស់ដែរ។ នោះក៏ព្រោះតែរឿងនេះមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ដោយអ្នកដែលធម្មជាតិ និងទម្លាប់របស់ជននោះ គឺតែងរមិលគុណចំពោះអំពើល្អរបស់អ្នកដទៃ និងមិនចេះដឹងគុណគេ ជាធម្មជាតិរបស់ជននោះ ក៏រមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងមានការព្រងើយកន្តើយក្នុងការដឹងគុណអល់ឡោះចំពោះឧបការគុណនោះដូចគ្នា។فوائد الحديث
សារៈសំខាន់នៃការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួន។
អ្នកដែលប្រទាននូវឧបការគុណពិតប្រាកដ គឺអល់ឡោះជាម្ចាស់។ ខណៈដែលមនុស្សលោកគ្រាន់តែជាមូលហេតុដែលអល់ឡោះចង្អុលទិសទៅកាន់អ្នកណាដែលទ្រង់ប្រាថ្នាប៉ុណ្ណោះ។ ហេតុនេះ ការដឹងគុណមនុស្ស ក៏ជាផ្នែកមួយនៃការដឹងគុណអល់ឡោះផងដែរ។
ការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួនជាភស្តុតាងបង្ហាញពីភាពពេញលេញនៃសីលធម៌របស់ជននោះ។
التصنيفات
Praiseworthy Morals