إعدادات العرض
“ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ…
“ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ លើកលែងតែអ្នកបួស”។
អំពី ឡាគីត ពិន សពីរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់ជាបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក (ឬរួមដំណើរជាមួយបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក)ទៅកាន់រ៉ស៊ូលុលឡោះ ﷺ ។ គាត់បានបន្តថា៖ នៅពេលពួកយើងទៅដល់ផ្ទះរ៉ស៊ូលុលឡោះ ﷺ ពួកយើងមិនបានជួបលោកនៅឯផ្ទះរបស់លោកឡើយដោយពួកយើងបានជួបតែ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថា៖ បន្ទាប់មក អាអ៊ីស្ហះបានបញ្ជាឱ្យគេធ្វើបបរស្រូវសាលីសម្រាប់ពួកយើង ហើយគេក៏បានធ្វើវាសម្រាប់ពួកយើង។ គាត់បន្តថា៖ ហើយគេបាននាំគីណាក(ជាថាសដែលពោរពេញទៅដោយផ្លែល្មើ)មកឲ្យពួកយើង។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ ក៏បានមកដល់ ហើយសួរថា៖ “តើពួកអ្នកបានបរិភោគអ្វីហើយឬនៅ? ឬ តើគេបានរៀបអ្វីឱ្យពួកអ្នកបរិភោគហើយឬនៅ”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ បាទ(ហើយៗ) ឱរ៉ស៊ូលុលឡោះ។ គាត់បានបន្តថា៖ ខណៈពេលដែលពួកយើងកំពុងអង្គុយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែអ្នកគង្វាលបានកៀងពពែរបស់លោកចូលក្នុងក្រោល រួមនឹងកូនពពែមួយក្បាលដែលកំពុងស្រែកមកជាមួយផងដែរ។ លោកបានសួរថា៖ “នែលោក! តើពពែនេះកើតកូនអ្វី”? បុរសនោះឆ្លើយថា៖ គឺពពែញី។ លោកមានប្រសាសន៍ថា៖ “ចូរអ្នកសំឡេះពពែមួយក្បាលសម្រាប់យើងជំនួសកន្លែងវាវិញ”។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ “ចូរអ្នកកុំគិតថា (ដោយលោកមិនបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំរាប់ថា” ) យើងសំឡេះពពែនេះដោយសារតែអ្នកនោះឡើយ។ យើងមានពពែមួយរយក្បាល ហើយយើងមិនចង់ឲ្យកើនឡើងនោះឡើយ។ ប្រសិនបើពពែមួយកើតមក យើងសំឡះពពែមួយក្បាលជំនួសកន្លែងនោះវិញ”។ គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំមានប្រពន្ធម្នាក់ដែលអណ្តាតរបស់នាងមានបញ្ហាអ្វីមួយ(ពោលគឺ និយាយអាក្រក់)។ លោកក៏បានមានប្រសាសន៍ថា៖ “បើអញ្ចឹង លែងនាងទៅ”។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! នាងបានក្លាយជាដៃគូជីវិតរបស់ខ្ញុំទៅហើយ ហើយខ្ញុំក៏មានកូនមួយជាមួយនាងដែរ។ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកបង្គាប់ប្រើនាង” ហើយបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកណែនាំនាង”។ ប្រសិនបើនាងមានភាពល្អនៅក្នុងខ្លួន នាងនឹងធ្វើតាមជាមិនខាន។ ហើយចូរអ្នកកុំវាយប្រពន្ធរបស់អ្នកដូចជាអ្នកវាយខ្ញុំបម្រើរបស់អ្នកឲ្យសោះ”។ ខ្ញុំបាននិយាយទៀតថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំអំពីវូហ្ទុផង។ លោកបានមានប្រសាសន៍ថា៖ “ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ លើកលែងតែអ្នកបួស”។
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Tiếng Việt Español Kurdî Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Hausa Português मराठी دری አማርኛ বাংলাالشرح
ឡាគីត ពិន សពីរ៉ោះ رضي الله عنه បានប្រាប់ថា ជាការពិតណាស់ រូបគាត់ធ្លាប់ជាបេសកជនមួយរូបទៅកាន់រ៉ស៊ូលុលឡោះ ﷺ រួមជាមួយនឹងអ្នកផ្សេងទៀតក្នុងចំណោមក្រុមរបស់គាត់នៃអម្បូរអាល់មុនតាហ្វិក។ គាត់បាននិយាយថា៖ នៅពេលពួកយើងទៅដល់ផ្ទះរ៉ស៊ូលុលឡោះ ﷺ ពួកយើងមិនបានជួបលោកនៅឯផ្ទះរបស់លោកឡើយដោយពួកយើងបានជួបតែ អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنه ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថា៖ បន្ទាប់មក អាអ៊ីស្ហះបានបញ្ជាឱ្យគេធ្វើបបរស្រូវសាលីដែលធ្វើពីម្សៅនិងខ្លាញ់សម្រាប់ពួកយើង ហើយគេក៏បាននាំយកនូវថាសមួយដែលពេញទៅដោយផ្លែល្មើមកឲ្យពួកយើង។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ ក៏បានមកដល់ ហើយសួរថា៖ តើគេបានរៀបអាហារឱ្យពួកអ្នកបរិភោគហើយឬនៅ? ពួកយើងបានឆ្លើយថា៖ បាទ ហើយៗ ឱរ៉ស៊ូលុលឡោះ។ ឡាគីត បាននិយាយថា៖ ខណៈពេលដែលពួកយើងកំពុងអង្គុយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែអ្នកគង្វាលរបស់ណាពី ﷺ បានកៀងពពែរបស់លោកចូលក្នុងក្រោល ព្រមទាំងបានបីនូវកូនពពែមួយក្បាលដែលកំពុងស្រែកមកជាមួយផងដែរ។ លោកបានសួរថា៖ តើពពែនេះកើតកូនអ្វី? អ្នគង្វាលនោះឆ្លើយថា៖ គឺពពែញី។ លោកមានប្រសាសន៍ថា៖ ដូចនេះ ចូរអ្នកសំឡេះពពែមួយក្បាលសម្រាប់យើងជំនួសកន្លែងវាវិញ។ បន្ទាប់មក ណាពី ﷺ លោកមានប្រសាសន៍ថា៖ សូមអ្នកកុំគិតថា ដោយសារតែពួកអ្នកទើបយើងសំឡេះពពែនេះនោះឡើយ។ តាមពិត យើងមានពពែមួយរយក្បាល ហើយយើងមិនចង់ឲ្យចំនួនរបស់វាកើនឡើងលើសនេះនោះឡើយ។ ដូចនេះ នៅពេលណាដែលពពែមួយកើតមក យើងសំឡះពពែមួយក្បាលជំនួសកន្លែងនោះវិញ។ ឡាគីត ក៏បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ប្រពន្ធរបស់ខ្ញុំជាស្ត្រីអណ្តាតវែង ហើយចូលចិត្តនិយាយអាក្រក់។ ដូចនេះ តើខ្ញុំត្រូវធ្វើដូចម្តេចជាមួយនាង? លោកបានមានប្រសាសន៍ថា៖ បើអញ្ចឹង ចូរអ្នកលែងលះនាងទៅ។ គាត់បានបន្តថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! នាងបានក្លាយជាដៃគូចាស់របស់ខ្ញុំទៅហើយ ហើយខ្ញុំក៏មានកូនមួយជាមួយនាងទៀត។ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកណែនាំនាង។ ប្រសិនបើនាងមានភាពល្អនៅក្នុងខ្លួន នាងនឹងធ្វើតាមការណែនាំរបស់អ្នកជាមិនខាន។ តែប្រសិនបើនាងមិនធ្វើតាមទេ ចូរអ្នកវាយនាងដោយមិនឲ្យមានរបួសឡើយ ហើយចូរអ្នកកុំវាយនាងដូចវាយខ្ញុំបម្រើរបស់អ្នកឲ្យសោះ។ បន្ទាប់មក ឡាពីត បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំអំពីវូហ្ទុផង។ លោកបានមានប្រសាសន៍ថា៖ ចូរយកវូហ្ទុឱ្យបានល្អ ឱ្យសព្វអវយវៈនីមួយៗ ហើយមិនត្រូវបោះបង់ប្រការណាមួយដែលជាហ្វើរទូ(ប្រការចាំបាច់) និងប្រការស៊ូណិត(ប្រការគួរធ្វើ)របស់វានោះឡើយ ត្រូវឈ្លីចន្លោះម្រាមដៃ និងម្រាមជើងទាំងសងខាងរបស់អ្នកក្នុងពេលលាង ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ និងញើសបញ្ចេញវាមកវិញ លើកលែងតែអ្នកកំពុងបួស ដើម្បីកុំឲ្យទឹកចូលក្នុងពោះ។فوائد الحديث
បង្គាប់ប្រើឲ្យផ្តល់តម្លៃដល់ភ្ញៀវ។
ការយកវូហ្ទុឲ្យបានល្អមានពីរប្រភេទ៖ ១. យកវូហ្ទុឲ្យបានល្អលក្ខណៈដែលចាំបាច់៖ ពោលគឺធ្វើរាល់ប្រការទាំងឡាយណាដែលការយកវូហ្ទុចាំបាច់ត្រូវតែមានវា ដែលសំដៅលើការលាងកន្លែងដែលចាំបាច់ត្រូវលាងឱ្យបានសព្វ។ ២. យកវូហ្ទុឲ្យបានល្អក្នុងលក្ខណៈដែលគួរធ្វើ៖ ពោលគឺរាល់ប្រការទាំងឡាយដែលការយកវូហ្ទុមិនចាំបាច់ត្រូវតែមានវាក៏បាន ដែលសំដៅលើការបន្ថែមការលាងចំនួនពីរដង និងបីដង ដែលនេះជាប្រការស៊ូណិត។
គប្បីត្រដុសម្រាមដៃ និងម្រាមជើងនៅពេលលាង ហើយការត្រដុសនេះ គឺដើម្បីឲ្យទឹកជ្រាបបានសព្វ។
អាត់ទីពី បាននិយាយថា៖ តាមពិត ណាពី ﷺ លោកគ្រាន់តែឆ្លើយប្រាប់ពីប្រការស៊ូណិតមួយចំនួននៅក្នុងការយកវូហ្ទុប៉ុណ្ណោះ ពីព្រោះអ្នកសួរ គឺបានដឹងពីមូលដ្ឋាននៃការយកវូហ្ទុរួចទៅហើយ។
ក្នុងចំណោមលក្ខណៈសម្បត្តិដ៏ថ្លៃថ្លារបស់ណាពី ﷺ គឺការខ្វល់ខ្វាយរបស់លោកចំពោះអារម្មណ៍អ្នកដទៃនិងការយកចិត្តទុកដាក់ចំពោះផ្លូវចិត្តរបស់ពួកគេ។
ហាទីស្ហនេះជាភស្តុតាងបង្ហាញពីភាពចាំបាច់នៃការខ្ពុរមាត់ក្នុងពេលយកវូហ្ទុ។
ហាទីស្ហនេះជាភស្តុតាងបង្ហាញថា គប្បីស្រូបទឹកចូលច្រមុះឲ្យបានជ្រៅក្នុងពេលយកវូហ្ទុ លើកលែងតែអ្នកដែលបួសប៉ុណ្ណោះដែលមិនគួរធ្វើ ដើម្បីកុំឲ្យការស្រូបទឹកចូលច្រមុះជ្រៅនេះបង្កឲ្យទឹកចូលពីច្រមុះដល់បំពង់កដែលធ្វើឲ្យខូចបួស។
ហាទីស្ហនេះជាភស្តុតាងបង្ហាញថា ការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មិនមែនជាកាតព្វកិច្ចចាំបាច់លើជនមូស្លីមគ្រប់រូបនោះឡើយ ពីព្រោះអម្បូរអាល់មុនតាហ្វិក និងអ្នកផ្សេងទៀតក្រៅពីពួកគេមិនបានធ្វើចំណាកស្រុកនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបញ្ជូនប្រតិភូរបស់ខ្លួន(ទៅកាន់រ៉ស៊ូលុលឡោះ)ប៉ុណ្ណោះ។ វាមិនមែនជាកាតព្វកិច្ចនោះឡើយ ប្រសិនបើគេអាចបង្ហាញពីឥស្លាមនៅទីនោះបាន។