“ចូរម្នាក់ៗនៃពួកអ្នកកុំសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំ”។

“ចូរម្នាក់ៗនៃពួកអ្នកកុំសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំ”។

អំពី សាល់ម៉ាន رضي الله عنه បាននិយាយថា៖ ពួកមុស្ហរីគីនបាននិយាយមកកាន់ពួកយើងថា៖ ពិតណាស់ ខ្ញុំឃើញមិត្តភក្តិរបស់ពួកអ្នកបានបង្រៀនពួកអ្នក សូម្បីតែរឿងទាក់ទងនឹងការបត់ជើង។ គាត់បានឆ្លើយថា៖ បាទ ពិតមែនហើយ។ ពិតណាស់ លោកបានហាមឃាត់ពួកយើងម្នាក់ៗមិនឲ្យសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដៃស្ដាំ ឬតម្រង់មុខទៅកាន់ទិសគិបឡាត់ និងបានហាមប្រើលាមកសត្វ និងឆ្អឹង។ ហើយលោកបានមានប្រសាសន៍ថា៖ “ចូរម្នាក់ៗនៃពួកអ្នកកុំសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំ”។

[صحيح] [رواه مسلم]

الشرح

សាល់ម៉ាន អាល់ហ្វារីស៊ី رضي الله عنه បាននិយាយថា៖ ពួកមុស្ហរីគីនបាននិយាយមកកាន់ពួកយើងក្នុងន័យចំអកថា៖ ពិតប្រាកដណាស់ ណាពីរបស់ពួកអ្នកបានបង្រៀនពួកអ្នកនូវរឿងគ្រប់យ៉ាងទាំងអស់ សូម្បីតែរបៀបនៃការបត់ជើងតូច ឬបត់ជើងធំ។ ពេលនោះ សាល់ម៉ានបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានបង្រៀនពួកយើងពីសុជីវធម៌នៃការបន្ទោបង់ ដោយក្នុងចំណោមនោះ ណាពី ﷺ លោកបានហាមឃាត់ពួកយើងមិនឲ្យសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដៃស្ដាំនោះឡើយដើម្បីជាការការពារដៃស្តាំពីភាពកខ្វក់ និងឲ្យតម្លៃដល់ដៃស្តាំ ហើយហាមមិនឲ្យតម្រង់មុខទៅកាន់ទិសគិបឡាត់នៅពេលបត់ជើងតូច ឬបត់ជើងធំ ព្រមទាំងបានហាមមិនឲ្យសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកសត្វ និងឆ្អឹងសត្វនោះឡើយ ហើយក៏មិនត្រូវសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំនោះដែរ។

فوائد الحديث

បញ្ជាក់ពីភាពពេញលេញនៃច្បាប់បញ្ញត្តិឥស្លាមចំពោះគ្រប់បញ្ហាដែលមនុស្សត្រូវការ។

បញ្ជាក់ពីសុជីវធម៌នៃការបន្ទោបង់ និងការសម្អាតក្រោយបន្ទោបង់រួច។

ហាមឃាត់ការបែរមុខទៅកាន់ទិសគិបឡាត់ក្នុងពេលបត់ជើងតូច ឬបត់ជើងធំ ដោយយោងទៅលើសម្តីរបស់សាល់ម៉ាន៖ “លោកបានហាមឃាត់ពួកយើង” ហើយជាគោលការណ៍ ការហាមឃាត់ គឺបញ្ជាក់ពីបម្រាម។

ហាមឃាត់មិនឲ្យសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដៃស្ដាំ ដើម្បីជាការឲ្យតម្លៃដល់ដៃស្តាំ។

គេឲ្យតម្លៃដល់ដៃស្តាំជាងដៃឆ្វេង ពីព្រោះគេប្រើប្រាស់ដៃឆ្វេងក្នុងការសម្អាតភាពកខ្វក់ និងរបស់កខ្វក់ផ្សេងៗ។ ចំណែកឯដៃស្តាំវិញ គឺផ្សេងពីនេះ។

អនុញ្ញាតឲ្យសម្អាតភាពកខ្វក់(ក្រោយបន្ទោបង់)ដោយប្រើទឹក ឬដុំថ្ម ទោះបីប្រការកខ្វក់នោះតិច ឬច្រើនក៏ដោយ។

ហាមឃាត់មិនឲ្យសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំ ព្រោះថាការប្រើដុំថ្មតិចជាងនេះ ជាទូទៅ គឺមិនអាចសម្អាតបានស្អាតល្អនោះឡើយ។

រាល់អ្វីដែលសម្រេចបាននូវគោលបំណងនៃការជម្រះ និងការសម្អាតគឺគ្រប់គ្រាន់ហើយ។ ណាពី បានលើកយកតែថ្មមកបញ្ជាក់ ព្រោះតែគេភាគច្រើនប្រើប្រាស់វា។ ដូច្នេះ មិនមែនថាមានន័យថា អ្វីផ្សេងមិនអាចប្រើប្រាស់បាននោះឡើយ។

ចំពោះការសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្ម ស៊ូណិតសម្អាតដោយចំនួនសេស។ ប្រសិនបើគេអាចសម្អាតបានស្អាតដោយប្រើដុំថ្មចំនួនបួនដុំ គឺស៊ូណិតបន្ថែមឲ្យគ្រប់ប្រាំដុំ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ជនណាដែលសម្អាតក្រោយបន្ទោបង់រួចដោយប្រើដុំថ្ម ចូរឲ្យគេសម្អាតដោយចំនួនសេស”។

ហាមឃាត់ពីការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកក្រៀម ពីព្រោះអាចដោយសារតែវាជារបស់កខ្វក់ ឬអាចដោយសារតែវាជាចំណីរបស់ពពួកជិន។

ហាមឃាត់ពីការសម្អាតក្រោយបន្ទោបង់រួចដោយប្រើឆ្អឹង ពីព្រោះអាចដោយសារតែវាជារបស់កខ្វក់ ឬអាចដោយសារតែវាជាអាហាររបស់ពួកជិន។

التصنيفات

Toilet Manners