“តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។…

“តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។

[صحيح] [رواه البخاري]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលងើយក្បាលទៅលើមេឃក្នុងពេលសឡាតនៅពេលបួងសួង ឬផ្សេងទៀត។ ក្រោយមក លោកបានសង្កត់ធ្ងង់លើការហាមឃាត់នេះ និងបានព្រមានចំពោះអ្នកដែលធ្វើបែបនោះឲ្យមានការខ្លាចរអារក្រែងលោគេឆក់យកក្រសែភ្នែកជននោះយ៉ាងឆាប់រហ័សដោយរូបគេមិនដឹងខ្លួនឡើយ។

فوائد الحديث

ការអំពាវនាវយ៉ាងល្អរបស់ណាពី ﷺ និងការបញ្ជាក់ពីការពិត ដោយលោកមិនបានបកអាក្រាតជនដែលធ្វើខុសនោះឡើយ ព្រោះថាគោលបំណង គឺបញ្ជាក់ពីការពិត ដែលបានកើតឡើង។ ម្យ៉ាងទៀត ការធ្វើដូច្នោះ ក៏ជាការបិទបាំងដល់អ្នកដែលធ្វើខុស និងធ្វើឲ្យជននោះងាយនឹងទទទួលយក។

ហាមឃាត់យ៉ាងដាច់ខាត និងព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលងើយក្បាលសម្លឹងទៅមើលមេឃក្នុងពេលសឡាត។

នៅក្នុងសៀវភៅ “عون المعبود” អ្នកនិពន្ធបានលើកឡើងថា៖ មូលហេតុដែលគេហាមឃាត់ដូច្នោះ គឺដោយសារតែនៅពេលដែលគេងើយក្បាលសម្លឹងទៅលើមេឃ ធ្វើឲ្យរូបគេបែរចេញពីទិសគិបឡាត់ និងងាកចេញពីវា និងពីឥរិយាបថត្រឹមត្រូវនៃការសឡាត។

ការសម្លឹងភ្នែកទៅលើ គឹផ្ទុយនឹងការផ្តោតអារម្មណ៍នៅក្នុងសឡាត។

ឋានៈដ៏ធំធេងនៃការសឡាត ហើយចាំបាច់លើអ្នកសឡាតត្រូវមានសុជីវធម៌ពេញលេញចំពោះអល់ឡោះជាម្ចាស់នៅក្នុងពេលដែលខ្លួនកំពុងសឡាត។

التصنيفات

Mistakes during Prayer