إعدادات العرض
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក…
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو हिन्दी Tagalog 中文 ئۇيغۇرچە Kurdî Português Tiếng Việt Kiswahili Nederlands অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย తెలుగు मराठी دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលដែលមនុស្សម្នាក់ស្លាប់ទៅ គឺគេនឹងបង្ហាញឲ្យជននោះបានឃើញកន្លែងដោយឡែករបស់ខ្លួនអំពីឋានសួគ៌ ឬឋាននរកទាំងពេលព្រឹក និងពេលល្ងាច។ រូបគេនឹងបានឃើញកន្លែងរបស់ខ្លួននៅក្នុងឋានសួគ៌ ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកឋានសួគ៌ ហើយនិងបានឃើញកន្លែងរបស់ខ្លួននៅក្នុងឋាននរក ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយទៅកាន់ជននោះថា៖ នេះជាកន្លែងរបស់អ្នកដែលអ្នកនឹងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោកទៅកាន់កន្លែងនេះ។ នេះគឺបញ្ជាក់ពីការទទួលបាននូវបរមសុខចំពោះអ្នកដែលមានជំនឿ ហើយនិងការទទួលរងនូវទុក្ខទារុណចំពោះអ្នកដែលគ្មានជំនឿ។فوائد الحديث
ទណ្ឌកម្ម និងបរមសុខនៅក្នុងផ្នូរ គឺមានពិតប្រាកដ។
អ៊ិពនូហាជើរ បាននិយាយថា៖ ការបង្ហាញសម្រាប់អ្នកមានជំនឿដែលជាអ្នកកោតខ្លាច និងអ្នកគ្មានជំនឿនេះ គឺជាក់ស្តែង។ ចំពោះអ្នកមានជំនឿដែលប្រព្រឹត្តទង្វើអាក្រក់ វាអាចទៅរួចដែលគេនឹងត្រូវបានបង្ហាញកន្លែងរបស់ជននោះនៅក្នុងឋានសួគ៌ដែលជននោះនឹងត្រូវទទួលបាន។