إعدادات العرض
“តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”
“តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”
អំពី សាអាត់ ពិន អាពូវឹក្កស رضي الله عنه បាននិយាយថា៖ ពួកយើងបាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”? ពេលនោះ នៅក្នុងចំណោមអ្នកអង្គុយជាមួយលោកមានអ្នកសួរលោកថា៖ តើម្នាក់ៗនៃពួកយើងអាចរកផលបុណ្យចំនួនមួយពាន់បានដោយរបៀបណា? លោកបានឆ្លើយថា៖ “គឺសូត្រថា៖ “سُبْحَانَ الله“(អល់ឡោះដ៏មហាបរិសុទ្ធ) ចំនួនមួយរយដង គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ឬជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Hausa Português मराठी دری አማርኛالشرح
ណាពី ﷺ បានសួរសហាហ្ពាត់របស់លោកថា៖ តើម្នាក់ៗនៃពួកអ្នកមិនមានសមត្ថភាពក្នុងការទទួលបានផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃទេឬ? ពេលនោះ មានម្នាក់ក្នុងចំណោមអ្នកអង្គុយជាមួយលោកបានសួរថា៖ តើបុគ្គលម្នាក់អាចទទួលបានផលបុណ្យចំនួនមួយពាន់ដោយងាយស្រួលបានដោយរបៀបណា? លោកបានឆ្លើយថា៖ គឺសូត្រថា៖ “سُبْحَانَ الله“(អល់ឡោះដ៏មហាបរិសុទ្ធ) ចំនួនមួយរយដង នោះគេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ពីព្រោះទង្វើល្អមួយ គឺកើនទ្វេជាដប់ ឬក៏ត្រូវបានគេជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់។فوائد الحديث
ជំរុញដល់ការប្រព្រឹត្តទង្វើល្អ ព្រោះវាជាស្ពាននៃការកិច្ចគោរពប្រណិប័តន៍។
ឧត្តមភាពនៃការតាសពេស្ហ និងហ្ស៊ីកៀរ។ វាជាទង្វើមួយងាយស្រួលដែលមិនមានការលំបាកអ្វីបន្តិចឡើយ តែវាអាចទទួលបាននូវផលបុណ្យដ៏ធំធេងនេះ។
ការរួសរាន់របស់បណ្តាសហាហ្ពាត់ رضي الله عنهم លើការសាងអំពើល្អដោយគ្មានការពន្យារពេល។
អំពើល្អមួយ គឺកើនទ្វេជាដប់ ដូចដែលអល់ឡោះ បានមានបន្ទូលថា៖ “مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا” (ជនណាដែលបាននាំទៅជាមួយនូវអំពើល្អមួយ គេនឹងទទួលបានផលបុណ្យដប់ដងដូចនឹងអំពើល្អនោះ)។ នេះជាចំនួនកើនទ្វេដែលតិចជាងគេ ត្បិតមានភស្តុតាងដែលបញ្ជាក់ថា អំពើល្អអាចកើនទ្វេរហូតដល់ប្រាំពីររយ។
នៅក្នុងសេចក្តីរាយការណ៍មួយចំនួន ពាក្យ “ឬ” ជំនួសមកពាក្យ “និង” នៅក្នុងឃ្លា៖ “ឬជម្រុះចោល…” អាល់ករី បាននិយាយថា: “និង” អាចមកជាមួយនឹងអត្ថន័យថា “ឬ” ដូច្នេះវាមិនមានការផ្ទុយគ្នារវាងសេចក្តីរាយការណ៍ទាំងពីរ ហើយហាក់ដូចជាអត្ថន័យរបស់វាគឺ៖ អ្នកណាដែលសូត្រថា៖ “سُبْحَانَ الله“ នោះគេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ឬក៏គេនឹងកត់ត្រាផលបុណ្យខ្លះ និងជម្រុះចោលនូវបាបកម្មខ្លះ(ប្រសិនបើគេមានបាបកម្ម)។ ហើយវាអាចទៅរួចដែរថា “ឬ” មានអត្ថន័យថា “និង” ឬអត្ថន័យថា “ផ្ទុយទៅវិញ” ដូច្នេះ វាត្រូវបានបញ្ចូលទាំងពីរសម្រាប់គេ។ មានន័យថា គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ និងជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់។ ហើយព្រះគុណរបស់អល់ឡោះគឺទូលំទូលាយជាងនោះទៅទៀត។
التصنيفات
Benefits of Remembering Allah