ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក…

ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។

អំពី អាល់មិកហ្ទាត ពិន អាល់អាស់វ៉ាត់ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។ ស៊ូឡែម ពិន អាមៀរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដឹងទេថា តើពាក្យ “ម៉ាយល៍” មានន័យដូចម្តេច? តើសំដៅលើខ្នាតចម្ងាយ "ម៉ាយល៍" ឬសំដៅលើឈើម៉ាយល៍ដែលគេប្រើសម្រាប់លាបម្សៅភ្នែក។ ណាពី ﷺ បានបន្ដថា៖ “មនុស្សស្ថិតនៅក្នុងញើសអាស្រ័យទៅតាមកម្រិតនៃទង្វើរបស់ខ្លួន។ អ្នកខ្លះស្ថិតនៅក្នុងញើសត្រឹមភ្នែកគោល។ ខ្លះស្ថិតនៅក្នុងញើសត្រឹមជង្គង់។ ខ្លះស្ថិតនៅក្នុងញើសត្រឹមចងេ្កះ និងខ្លះទៀតខ្លះត្រូវលិចលង់នៅក្នុងញើស”។ គាត់បាននិយាយថា៖ ហើយរ៉ស៊ូលុលឡោះ ﷺ បានចង្អុលទៅកាន់មាត់របស់លោក។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ បានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលត្រឹមតែមួយម៉ាយល៍ប៉ុណ្ណោះពីលើក្បាលរបស់ពួកគេ។ សូឡៃម ពិន អាមៀរ ដែលជាតាពីអ៊ីន បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដឹងទេថា តើលោកចង់សំដៅលើម៉ាយល៍មួយណា? តើសំដៅលើម៉ាយល៍ដែលជាខ្នាតរង្វាស់ចម្ងាយ ឬសំដៅលើឈើម៉ាយល៍ដែលគេប្រើសម្រាប់លាបម្សៅភ្នែក។ លោកបានមានប្រសាសន៍បន្តថា៖ មនុស្សលិចលង់នៅក្នុងញើសអាស្រ័យទៅតាមកម្រិតនៃទង្វើរបស់ខ្លួន។ អ្នកខ្លះលិចទៅក្នុងញើសត្រឹមភ្នែកគោល។ អ្នកខ្លះលិចទៅក្នុងញើសត្រឹមក្បាលជង្គង់។ អ្នកខ្លះលិចទៅក្នុងញើសត្រឹមចងេ្កះ ហើយអ្នកខ្លះទៀតលិចទៅក្នុងញើសត្រឹមមាត់ រហូតមិនអាចនិយាយបាន។ គាត់បាននិយាយថា៖ ហើយណាពី ﷺ បានចង្អុលទៅកាន់មាត់របស់លោក។

فوائد الحديث

បញ្ជាក់ពីស្ថានភាពដ៏គួរឱ្យរន្ធត់នៃថ្ងៃបរលោក និងព្រមានអំពីវា។

មនុស្សលោកទទួលរងនូវការលំបាកនៅថ្ងៃបរលោកនៅឯកន្លែងប្រមូលផ្តុំអាស្រ័យទៅតាមទង្វើរបស់ពួកគេ។

លើកទឹកចិត្តឱ្យធ្វើអំពើល្អ និងព្រមានកុំឱ្យធ្វើអំពើអាក្រក់។

التصنيفات

The Hereafter Life