“គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ…

“គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។

អំពី អាពូសាអ៊ីត رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។

[صحيح] [رواه أحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលណាដែលអ្នកមូស្លីមបួងសួងទៅកាន់អល់ឡោះជាម្ចាស់ និងសុំពីទ្រង់នូវអ្វីមួយដែលមិនមែនជាបាបកម្ម ដូចជាបួងសួងសុំឱ្យមានភាពងាយស្រួលក្នុងការប្រព្រឹត្តអំពើបាបនិងអំពើអយុត្តិធម៌ ហើយក៏មិនបានបួងសួងឲ្យមានកាត់ផ្តាច់ចំណងសាច់សាលោហិត ដូចជាការបួងសួងអាក្រក់ចំពោះកូនៗ និងសាច់ញាតិរបស់ខ្លួន នោះអល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាង៖ ឬមួយទ្រង់ឆ្លើយតបចំពោះការបួងសួងរបស់ជននោះភ្លាមៗ ហើយផ្តល់ឲ្យជននោះនូវអ្វីដែលគេបានបួងសួងសុំ។ ឬមួយអល់ឡោះរក្សាទុកវាជាផលបុណ្យសម្រាប់ជននោះនៅថ្ងៃបរលោកដោយលើកតម្កើងឋានៈ ឬក៏ជាក្តីមេត្តាករុណា និងការអភ័យទោសចំពោះអំពើបាបទាំងឡាយ។ ឬមួយទ្រង់ការពារជននោះពីប្រការអាក្រក់នៅក្នុងលោកិយនេះទៅតាមកម្រិត ឬទំហំនៃការបួងសួងរបស់គេ។ ពេលនោះ បណ្តាសហាហ្ពាត់បានសួរណាពី ﷺ ថា៖ បើដូច្នេះ ពួកយើងនឹងបួងសួងឲ្យបានច្រើនដើម្បីទទួលបានប្រការមួយក្នុងចំណោមប្រការល្អទាំងនេះឬ? ណាពី ﷺ បានឆ្លើយថា៖ អ្វីដែលនៅជាមួយអល់ឡោះ គឺច្រើនជាង និងធំធេងជាងអ្វីដែលពួកអ្នកស្នើសុំទៅទៀត ព្រោះការប្រទានរបស់អល់ឡោះ គឺមិនចេះអស់ និងមិនចេះរីងស្ងួតនោះឡើយ។

فوائد الحديث

ការបួងសួងរបស់អ្នកមូស្លីមត្រូវបានគេទទួលយក ហើយមិនត្រូវបានគេបដិសេធឡើយ ប៉ុន្តែត្រូវភ្ជាប់នឹងលក្ខខណ្ឌ និងសុជីវធម៌របស់វា។ ហេតុនេះ គប្បីលើខ្ញុំបម្រើរបស់អល់ឡោះត្រូវបង្កើននូវការបួងសួងឲ្យបានច្រើន ហើយមិនត្រូវប្រញាប់ប្រញាល់ចង់បានការឆ្លើយតបភ្លាមៗនោះឡើយ។

ការឆ្លើយតបចំពោះការបួងសួងមិនមែនកំណត់ត្រឹមតែការទទួលបាននូវអ្វីដែលខ្លួនបានបួងសួងនោះទេ ព្រោះអាចថាអល់ឡោះលុបលាងបាបកម្មរបស់គេតាមរយៈការបួងសួងនោះ ឬរក្សាទុកសម្រាប់គេនៅថ្ងៃបរលោក។

អ៊ិពនូហ្ពាស បាននិយាយថា៖ ការទទូចអង្វរទៅកាន់អល់ឡោះជាម្ចាស់ ការគិតល្អចំពោះទ្រង់ និងមិនអស់សង្ឃឹម(ចំពោះការឆ្លើយតប) គឺស្ថិតក្នុងចំណោមមូលហេតុដ៏សំខាន់បំផុតក្នុងការទទួលបានការឆ្លើយតប។ ហេតុនេះ ចាំបាច់លើបុគ្គលគ្រប់រូបត្រូវទទូចអង្វរករទៅកាន់អល់ឡោះនៅក្នុងការបួងសួង គិតល្អចំពោះទ្រង់ ហើយត្រូវដឹងថា ទ្រង់គឺជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត។ ទ្រង់អាចឆ្លើយតបភ្លាមៗចំពោះការបួងសួងដោយមានបុព្វហេតុច្បាស់លាស់ ឬពន្យារពេលដោយមានបុព្វហេតុច្បាស់លាស់ ហើយទ្រង់ក៏អាចប្រទានឱ្យអ្នកដែលបួងសួងសុំនោះនូវអ្វីដែលប្រសើរជាងអ្វីដែលគេបានបួងសួងសុំផងដែរ។

التصنيفات

Manners of Supplication