إعدادات العرض
“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក…
“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ বাংলা Malagasy Македонски Tagalogالشرح
ណាពី ﷺ លោកបានបង្គាប់ប្រើជនមូស្លីមថា ចំពោះបញ្ហាដែលទាក់ទងនឹងលោកិយ ដូចជាឋានៈសក្តិ និងទ្រព្យសម្បត្តិជាដើម គឺត្រូវមើលទៅកាន់អ្នកដែលមានកម្រិតទាបជាងខ្លួន ហើយមិនត្រូវមើលទៅកាន់អ្នកដែលមានកម្រិតខ្ពស់ជាង និងប្រសើរជាងខ្លួនឡើយ។ ការមើលទៅអ្នកដែលមានកម្រិតទាបជាងខ្លួន ឬអន់ជាងខ្លួន គឺជាវិធីដ៏ល្អបំផុតដើម្បីកុំឱ្យរូបគេមើលស្រាល និងបន្តុះបង្អាប់ឧបការគុណ(នៀកម៉ាត់)របស់អល់ឡោះដែលបានប្រទានដល់រូបគេ។فوائد الحديث
ភាពស្កប់ស្កល់ គឺជាសីលធម៌ដ៏ប្រសើរខ្ពង់ខ្ពស់បំផុតមួយរបស់អ្នកមានជំនឿ ហើយវាជាសញ្ញានៃការពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាម្ចាស់។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះរួមបញ្ចូលនូវប្រភេទនៃប្រការល្អជាច្រើន ព្រោះថានៅពេលដែលមនុស្សឃើញអ្នកដែលមានសំណាងជាងរូបគេក្នុងលោកិយ គឺពួកគេចង់បានដូចនោះដែរ ហើយមើលស្រាលចំពោះឧបការគុណ(នៀកម៉ាត់)របស់អល់ឡោះដែលខ្លួនមាន និងព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យខ្លួនស្មើនឹងអ្នកនោះ ឬក៏ជិតស្មើនឹងអ្នកនោះ។ នេះជាអ្វីដែលកើតឡើងចំពោះមនុស្សភាគច្រើន។ ប៉ុន្តែប្រសិនបើក្នុងកិច្ចការលោកិយ គេមើលទៅកាន់អ្នកដែលទាបជាងខ្លួន នោះគេនឹងបានឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់រូបគេ។ ដូច្នេះ គេនឹងថ្លែងអំណរគុណចំពោះឧបការគុណនោះ ព្រមទាំងបន្ទាបខ្លួន និងធ្វើអំពើល្អ។
التصنيفات
Purification of Souls