إعدادات العرض
ពិតណាស់ មានគេសួរលោកស្រីពីរបៀបសូត្ររបស់ណាពី ﷺ។
ពិតណាស់ មានគេសួរលោកស្រីពីរបៀបសូត្ររបស់ណាពី ﷺ។
អំពី អ៊ិពនូអាពីមូឡៃកះ បានរាយការណ៍អំពីភរិយាមួយចំនួនរបស់ណាពី ﷺ ថា៖ អាពូអាមៀរបានរាយការណ៍ថា៖ ណាហ្វៀកបាននិយាយថា៖ ខ្ញុំយល់ថា គាត់នោះ គឺហាហ្វសោះ។ ពិតណាស់ មានគេសួរលោកស្រីពីរបៀបសូត្ររបស់ណាពី ﷺ។ លោកស្រីបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកអ្នកគ្មានលទ្ធភាពធ្វើដូចឡើយ។ ហើយមានគេនិយាយទៅកាន់លោកស្រីថា៖ សូមលោកស្រីប្រាប់ពួកយើងផង។ ពេលនោះ លោកស្រីក៏សូត្រឲ្យស្តាប់ដោយសូត្រមួយៗ។ អាពូអាមៀរបាននិយាយថា៖ ណាហ្វៀកបាននិយាយថា៖ នៅពេលនោះ អាពូមូឡៃកះ ក៏បានសូត្រឲ្យពួកយើងស្តាប់៖ “الحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” រួចគាត់ឈប់។ “الرَّحْمَنِ الرَّحِيمِ” រួចគាត់ឈប់។ “مَالِكِ يَوْمِ الدِّينِ” ។
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русский मराठीالشرح
មានគេសួរ ហាហ្វសោះ អ៊ុមមុលមុមីនីន رضي الله عنها អំពីរបៀបសូត្រគម្ពីរគួរអានរបស់ណាពី ﷺ ។ គាត់បានឆ្លើយថា៖ ពួកអ្នកគ្មានលទ្ធភាពធ្វើដូចនោះឡើយ។ ពេលនោះ មានគេនិយាយទៅកាន់គាត់ថា៖ សូមលោកស្រីប្រាប់ពួកយើងមក។ ណាហ្វៀកបាននិយាយថា៖ អ៊ិពនូអាពីមូឡៃកះ ក៏បានសូត្រឲ្យពួកយើងស្តាប់ដោយសូត្រមួយៗដោយត្រាប់តាមរបៀបសូត្ររបស់ណាពី ﷺ។ គាត់សូត្រ៖ “الحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” រួចគាត់ឈប់បន្តិច។ “الرَّحْمَنِ الرَّحِيمِ”រួចគាត់ឈប់បន្តិច។ “مَالِكِ يَوْمِ الدِّينِ” រួចគាត់ឈប់បន្តិច។فوائد الحديث
បញ្ជាក់ពីការចង្អុលបង្ហាញរបស់ណាពី ﷺ នៅក្នុងការសូត្រគម្ពីរគួរអាន។
បង្ហាញការអនុវត្តផ្ទាល់ដើម្បីបញ្ជាក់ពីរបៀបនៃការសូត្រគម្ពីរគួរអានរបស់ណាពី ﷺ។
បង្គាប់ប្រើឲ្យសូត្រគម្ពីរគួរអានយឺតៗ មួយៗ ព្រោះការធ្វើដូចនេះជួយដល់ការត្រិះរិះពិចារណាពីអត្ថន័យអាយ៉ាត់បានកាន់តែល្អ។
ការយកចិត្តទុកដាក់របស់អ្នកឥស្លាមជំនាន់មុន(السلف الصالح)ចំពោះគម្ពីរគួរអាន និងចំពោះទង្វើរបស់ណាពី ﷺ។
សារៈសំខាន់នៃការស្គាល់ពីតាច្ចវិទ និងគួរអានវិទ្យា។
التصنيفات
Science of Tajweed