“ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម

“ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម

អំពី ហាគីម ពិន ហ៊ីហ្សាម رضي الله عنه បាននិយាយថា៖ ខ្ញុំបានសុំពីរ៉ស៊ូលុលឡោះ ﷺ ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំសុំពីលោកទៀត ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ ក្រោយមក លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម។ ហេតុនេះ ជនណាយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយបំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះឯង។ ហើយដៃនៅខាងលើ គឺល្អជាងដៃនៅខាងក្រោម”។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនទទួលយកអ្វីមួយពីអ្នកដទៃឡើយ រហូតដល់ខ្ញុំលាចាកលោក បន្ទាប់ពីខ្ញុំបានសុំពីលោកលើកនេះ។ អាពូហ្ពាកើរធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អ៊ូមើរក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ ប៉ុន្ដែគាត់ក៏បដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យគាត់(ហាគីម)នូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះ។ ប៉ុន្ដែគាត់បានបដិសេធ។ ពិតណាស់ ហាគីមមិនទទួលយកអ្វីមួយពីអ្នកណាម្នាក់ឡើយបន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព។ សូមអល់ឡោះអាណិតស្រឡាញ់ដល់គាត់។

[صحيح] [متفق عليه]

الشرح

ហាគីម ពិន ហ៊ីហ្សាម رضي الله عنه បានសុំទ្រព្យសម្បត្តិលោកិយមួយចំនួនពីណាពី ﷺ ហើយលោកក៏បានផ្ដល់ឲ្យគាត់។ បន្ទាប់មក គាត់បានសុំពីលោកម្តងទៀត ហើយលោកក៏បានផ្ដល់ឲ្យគាត់។ ក្រោយមក ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ ប្រៀបបាននឹងផ្លែឈើស្រស់ដ៏ផ្អែម។ ហេតុនេះ ជនណាដែលបានវាមកដោយមិនសុំអ្នកដទៃ និងយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយភាពលោភលន់ បំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះដែរ។ ហើយដៃនៅខាងលើដែលជាដៃអ្នកផ្តល់ឲ្យ គឺល្អប្រសើរចំពោះអល់ឡោះជាងដៃនៅខាងក្រោមដែលជាដៃអ្នកសុំគេ។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនធ្វើឲ្យទ្រព្យសម្បត្តិនរណាម្នាក់ថយចុះតាមរយៈការសុំវាពីគេឡើយ បន្ទាប់ពីលោក រហូតដល់ខ្ញុំលាចាកលោកនេះ។ មេដឹកនាំឥស្លាមបន្ទាប់ពីរ៉ស៊ូលុលឡោះ ﷺ គឺអាពូហ្ពាកើរ رضي الله عنه ធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អាមីរុលមុមីនីន អ៊ូមើរ رضي الله عنه ក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ។ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យហាគីមនូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះដែលអ្នកឥស្លាមទទួលបានពីពួកគ្មានជំនឿដោយគ្មានការច្បាំងគ្នា និងមិនមានការប្រយុទ្ធគ្នា។ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកវាឡើយ។ ពិតប្រាកដណាស់ ហាគីមមិនបានធ្វើឲ្យទ្រព្យសម្បត្តិនរណាម្នាក់ថយចុះតាមរយៈការសុំវាពីគេឡើយ បន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព رضي الله عنه។

فوائد الحديث

ការទទួលយកទ្រព្យសម្បត្តិ និងប្រមូលផ្តុំវាតាមវិធីដែលច្បាប់ឥស្លាមបង្គាប់ប្រើ គឺមិនផ្ទុយនឹងការលះបង់លោកិយនោះទេ ពីព្រោះការលះបង់លោកិយ គឺជាភាពសប្បុរសនៃដួងព្រលឹង ហើយចិត្តក៏មិនជាប់ជំពាក់នឹងទ្រព្យសម្បត្តិ។

បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់ណាពី ﷺ ហើយលោកផ្តល់ឲ្យអ្នកដទៃដោយមិនខ្លាចក្រឡើយ។

បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់ណាពី ﷺ ហើយលោកផ្តល់ឲ្យអ្នកដទៃដោយមិនខ្លាចក្រឡើយ។

មិនត្រូវសុំអ្នកដទៃ ហើយត្រូវចៀសវាងការសុំពីអ្នកដទៃ ជាពិសេស ប្រសិនបើមិនចាំបាច់។

ហាទីស្ហនេះបញ្ជាក់ពីការរិះគន់ចំពោះការយកចិត្តទុកដាក់លើទ្រព្យសម្បត្តិ និងការចូលចិត្តសុំអ្នកដទៃ។

នៅពេលដែលអ្នកនោះសុំដដែលៗ នោះវាមិនមានអ្វីខុសទេ ដែលមិនបានបំពេញតាមបំណងរបស់គេ ហើយត្រូវផ្តល់ការដាស់តឿនដល់គេ និងប្រាប់គេឱ្យចេះរក្សាសេចក្តីថ្លៃថ្នូរ និងបោះបង់ការសុំ ឬទទួលយក។

មិនសក្តិសមឡើយចំពោះបុគ្គលណាម្នាក់ក្នុងការយកអ្វីមួយអំពីទ្រព្យសម្បត្តិរួម(ពៃតុលម៉ាល) លើកលែងតែក្រោយពីអ៊ីម៉ាំ ឬអ្នកគ្រប់គ្រងបានប្រគល់វាដល់រូបគេ។ រីឯមុនពេលធ្វើការបែងចែកជ័យភណ្ឌ គឺគេគ្មានសិទ្ធិយកវាឡើយ។

អនុញ្ញាតឲ្យសុំអ្នកដទៃក្នុងករណីចាំបាច់។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ចំពោះមេដឹកនាំមិនគប្បីពន្យល់អ្នកដែលសុំអំពីគ្រោះថ្នាក់នៅក្នុងការសុំរបស់គេឡើយ រហូតដល់គេបំពេញតម្រូវការរបស់គេសិន ដូច្នេះ ការដាស់តឿនរបស់គាត់នឹងមានប្រសិទ្ធភាពសម្រាប់គេ ដើម្បីកុំឲ្យវាក្លាយជាហេតុផលដែលរារាំងគេពីតម្រូវការរបស់គេ។

ឧត្តមភាពរបស់ ហាគីម رضي الله عنه និងការប្រកាន់ខ្ជាប់របស់គាត់នឹងកិច្ចសន្យាជាមួយអល់ឡោះ និងជាមួយរ៉ស៊ូលុលឡោះ ﷺ។

អ៊ីស្ហាក ពិន រ៉ហាវៀហ បាននិយាយថា៖ ហាគីម رضي الله عنه បានស្លាប់ ហើយគាត់ស្ថិតក្នុងចំណោមពួកគូរ៉ស្ហដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។

التصنيفات

Condemning Love of the World