“ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ…

“ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ គ្មានទេការរស់នៅពិតប្រាកដ លើកលែងតែការរស់នៅនាថ្ងៃបរលោកស្ថិតក្រោមការពេញចិត្តពីអល់ឡោះ ក្តីមេត្តាករុណារបស់ទ្រង់ និងឋានសួគ៌របស់ទ្រង់ប៉ុណ្ណោះ ពីព្រោះការរស់នៅក្នុងលោកិយ គឺមិនអមតៈឡើយ។ តែការរស់នៅថ្ងៃបរលោកទៅវិញទេដែលអមតៈ ស្ថិតស្ថេរ។ ក្រោយមក ណាពី ﷺ លោកបានបួងសួងសុំការអភ័យទោស ក្តីសប្បុរស និងភាពល្អប្រសើរដល់ពួកអាន់សរ ជាអ្នកដែលបានផ្តល់ទីជម្រកដល់ណាពី ﷺ និងពួកមូហាជីរីន ព្រមទាំងជួយដល់ពួកគាត់ និងបែងចែកទ្រព្យសម្បត្តិដែលខ្លួនមានដល់ពួកគាត់។ ក៏ដូចគ្នាដែរ លោកបានបួងសួងដល់ពួកមូហាជីរីន ជាអ្នកដែលបោះបង់លំនៅឋាន និងទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីស្វែងរកការប្រោសប្រទានពីអល់ឡោះ និងការពេញចិត្តរបស់ទ្រង់។

فوائد الحديث

ការលះបង់លោកិយរបស់ណាពី ﷺ និងតម្រង់គោលដៅសម្រាប់បរលោក។

ណាពី ﷺ លោកបានជំរុញឲ្យប្រជាជាតិរបស់លោកលះបង់ភាពរីករាយលោកិយដែលត្រឹមតែមួយរំពេចប៉ុណ្ណោះ។

បញ្ជាក់ពីឧត្តមភាពរបស់ពួកមូហាជីរីន និងពួកអាន់សរ ដោយពួកគេទទួលបាននូវការសុំអភ័យទោសពីណាពី ﷺ ដល់ពួកគេ។

អ្វីដែលមនុស្សទទួលបានក្នុងលោកិយមិនបានធ្វើឲ្យពួកគេរីករាយនោះឡើយ ព្រោះវានឹងបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស ជាមួយនឹងភាពច្របូកច្របល់របស់វា។ តាមពិត កន្លែងស្ថិតស្ថេរ និងអមតៈ គឺបរលោកប៉ុណ្ណោះ។

التصنيفات

Condemning Love of the World