إعدادات العرض
بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ"…
بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ" (ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ហើយក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបនឹងណាពី ﷺ ហើយនិយាយថា៖ ឱមូហាំម៉ាត់! តើអ្នកមានជំងឺឬ? លោកបានឆ្លើយថា៖ “បាទ ពិតមែនហើយ”។ ជីព្រីលបានសូត្រថា៖ " بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ" (ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ហើយក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Hausa Kurdî Tiếng Việt Magyar ქართული Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម បានមកជួបនឹងណាពី ﷺ ហើយសួរលោកថា៖ ឱមូហាំម៉ាត់! តើអ្នកមានជំងឺឬ? លោកបានឆ្លើយថា៖ បាទ ពិតមែនហើយ។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីល ក៏បានស្តោះឲ្យណាពី ﷺ ដោយសូត្រថា៖ " بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ" (ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកឲ្យអ្នកជាសះស្បើយ។ ក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។ ពោលគឺ៖ ក្នុងនាមអល់ឡោះប្រកបដោយការសុំជំនួយពីទ្រង់ ខ្ញុំស្តោះផ្លុំឲ្យអ្នក និងសុំឲ្យអ្នកចៀសផុតពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកមិនថាតូច មិនថាធំ និងពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬក៏ប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីសដែលប៉ះពាល់ដល់អ្នក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ជាអ្នកថែរក្សា និងការពារអ្នកពីរាល់ជំងឺទាំងឡាយ។ ក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក។ (គាត់សូត្រម្តងទៀត ដើម្បីជាការបញ្ជាក់កាន់តែច្បាស់)។ ហើយជីព្រីលគាត់ចាប់ផ្តើមដោយពាក្យនេះ(ក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក) និងបញ្ចប់ដោយពាក្យនេះដើម្បីបង្ហាញថា ពិតណាស់ គ្មានអ្នកដែលផ្តល់ផលប្រយោជន៍នោះឡើយ គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។فوائد الحديث
អនុញ្ញាតឲ្យប្រាប់ថាខ្លួនមានជំងឺក្នុងន័យបញ្ជាក់ពីស្ថានភាពនៃជំងឺរបស់ខ្លួន ពុំមែនក្នុងន័យរអ៊ូរទាំ ឬមិនបង្ហាញពីការអត់ធ្មត់នោះឡើយ។
អនុញ្ញាតឲ្យស្តោះផ្តុំដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌដូចជា៖ ១. ត្រូវស្តោះផ្លុំដោយប្រើគម្ពីរគួរអាន ឬហ្ស៊ីកៀរអល់ឡោះ និងតាមរយៈពាក្យទូអាដែលមានបញ្ជាក់។ ២. ត្រូវតែជាភាសាអារ៉ាប់ ឬជាភាសាផ្សេងដែលគេយល់អត្ថន័យរបស់វា។ ៣. ត្រូវមានជំនឿថា ការស្តោះផ្លុំនេះមិនមានឥទ្ធិពលដោយខ្លួនវានោះឡើយ។ តាមពិត វាគ្រាន់តែជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលមិនអាចមានឥទ្ធិពលអ្វីឡើយ លើកលែងតែអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ។ ៤. ត្រូវជ្រះស្រឡះពីប្រការស្ហ៊ីរិក និងប្រការហាមឃាត់ផ្សេងៗ ឬប្រការដែលគេបង្កើតថ្មីក្នុងសាសនា(ប្រការពិតអះ) ឬប្រការទាំងឡាយដែលអាចនាំទៅដល់ប្រការទាំងនោះ។
ទទួលស្គាល់ពីភាពគ្រោះថ្នាក់នៃការក្តៅភ្នែក ថាវាមានពិតប្រាកដ។ ហេតុនេះ គប្បីស្តោះផ្តុំសុំការការពារទៅកាន់អល់ឡោះអំពីវា។
ស៊ូណិតស្តោះផ្តុំដូចអ្វីដែលមានចែងក្នុងហាទីស្ហ។
ស៊ូណិតស្តោះផ្តុំដូចអ្វីដែលមានចែងក្នុងហាទីស្ហ។
ការយកចិត្តទុកដាក់ និងការថែរក្សារបស់អល់ឡោះចំពោះណាពីរបស់ទ្រង់ ហើយទ្រង់ក៏ប្រគល់ភារកិច្ចនេះដល់ម៉ាឡាអ៊ីកាត់របស់ទ្រង់ផងដែរ។