إعدادات العرض
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖…
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
អំពី មូអាវីយ៉ះ អាល់គូស្ហៃរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو हिन्दी 中文 Kurdî Português Nederlands অসমীয়া Tiếng Việt ગુજરાતી Kiswahili پښتو සිංහල Hausa Tagalog മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română ไทย Українська मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Wolofالشرح
មានគេសួរណាពី ﷺ ថា៖ តើអ្វីទៅសិទ្ធិរបស់ភរិយាចំពោះស្វាមីរបស់ខ្លួន? ពេលនោះ លោកបានលើកឡើងនូវចំណុចមួយចំនួន ក្នុងចំណោមនោះ៖ ទីមួយ៖ កុំបរិភោគអាហារតែឯង។ ផ្ទុយទៅវិញ ត្រូវចែករំលែកអាហារដល់នាងនៅពេលអ្នកបរិភោគ។ ទីពីរ៖ កុំស្លៀកសម្លៀកបំពាក់តែឯង។ ផ្ទុយទៅវិញ ត្រូវផ្គត់ផ្គង់សម្លៀកបំពាក់ដល់នាងនៅពេលអ្នករកបាន ឬមានលទ្ធភាព។ ទីបី៖ មិនត្រូវវាយភរិយាឡើយ លើកលែងតែមានហេតុផលចាំបាច់។ ប្រសិនបើចាំបាច់ត្រូវវាយភរិយាដើម្បីជាការអប់រំ ឬដោយសារតែនាងបោះបង់កាតព្វកិច្ចមួយចំនួន ការវាយអប់រំនោះមិនត្រូវបង្កឱ្យមានរបួសស្នាមឡើយ ហើយក៏មិនត្រូវវាយទៅលើមុខនោះដែរ ព្រោះមុខជាផ្នែកដ៏សំខាន់បំផុត និងលេចធ្លោបំផុតនៃរាងកាយ ជាសរីរាង្គដែលមានលក្ខណៈពិសេស និងថ្លៃថ្នូរបំផុត។ ទីបួន៖ មិនត្រូវជេរប្រមាថ ឬនិយាយថា៖ “សូមឱ្យអល់ឡោះបរាមុខអ្នក”ឡើយ។ មិនត្រូវនិយាយអាក្រក់អំពីរាងកាយរបស់នាងឡើយ ព្រោះអល់ឡោះជាម្ចាស់ជាអ្នកបង្កើតមុខមាត់និងរាងកាយមនុស្ស ហើយទ្រង់បង្កើតអ្វីៗទាំងអស់យ៉ាងល្អឥតខ្ចោះ។ ការបន្តុះបង្អាប់អំពីរូបរាងកាយ គឺជាការបន្តុះបង្អាប់ដល់អល់ឡោះដែលជាអ្នកបង្កើត។ សូមអល់ឡោះជាម្ចាស់បញ្ចៀសពួកយើងផងចុះ។ ទីប្រាំ៖ មិនធ្វើពហិការនាង ក្រៅពីគ្រែគេងឡើយ។ ហើយក៏មិនត្រូវបោះបង់នាង ឬបញ្ជូននាងទៅផ្ទះផ្សេងដែរ។ នេះគឺជាការធ្វើពហិការដែលអាចកើតឡើងជាទូទៅរវាងប្តី និងប្រពន្ធ។فوائد الحديث
បញ្ជាក់ពីការយកចិត្តទុកដាក់របស់សហាហ្ពាត់ក្នុងការស្វែងយល់ពីកាតព្វកិច្ចដែលពួកគេត្រូវធ្វើចំពោះអ្នកដទៃ និងសិទ្ធិដែលពួកគេមាន។
ការផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅដល់ភរិយា គឺជាកាតព្វកិច្ចលើស្វាមី។
ការរំលោភបំពានទាំងផ្លូវចិត្ត និងផ្លូវកាយ គឺត្រូវបានហាមឃាត់។
ក្នុងចំណោមការជេរប្រមាថដែលត្រូវបានហាមឃាត់ គឺការនិយាយថា៖ អ្នកមកពីកុលសម្ព័ន្ធដែលអន់ ឬ អ្នកមកពីគ្រួសារដែលអាក្រក់ ឬពាក្យស្រដៀងគ្នានេះ។
التصنيفات
Marital Relations