إعدادات العرض
“ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។
“ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។
អំពី អ៊ិករីម៉ះ ពិតណាស់ អាលី رضي الله عنه បានដុតមនុស្សមួយក្រុម។ ពេលអ៊ិពនូអាប់ហ្ពាសបានទទួលព័ត៌មាននេះ គាត់បាននិយាយថា៖ ប្រសិនបើជាខ្ញុំវិញ ខ្ញុំនឹងមិនដុតពួកគេឡើយ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំដាក់ទណ្ឌកម្មគេដោយទណ្ឌកម្មរបស់អល់ឡោះ”។ ហើយខ្ញុំប្រាកដជានឹងសម្លាប់ពួកគេ ដូចដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលផ្លាស់ប្តូរសាសនារបស់ខ្លួន ចូរពួកអ្នកសម្លាប់ជននោះចុះ”។
الترجمة
العربية Bosanski English فارسی Français Русский हिन्दी 中文 Bahasa Indonesia اردو Kurdî Português دری Македонски Tiếng Việt Magyar ქართული বাংলা ไทย অসমীয়া Hausa Nederlands ਪੰਜਾਬੀ Kiswahili Tagalog ગુજરાતીالشرح
អាលី ពិន អាពីត៏ឡិប رضي الله عنه បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយគាត់បានដុតមនុស្សមួយក្រុមដែលជាជនក្បត់សាសនាដែលចាកចេញពីសាសនាឥស្លាម។ ពេលអាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنهما ទទួលបានព័ត៌មាននេះ គាត់បានគាំទ្រឲ្យសម្លាប់ពួកទាំងនោះ តែគាត់បានបដិសេធចំពោះការសម្លាប់ពួកគេដោយដុតនឹងភ្លើង។ គាត់បាននិយាយថា៖ ប្រសិនបើជាខ្ញុំវិញ ខ្ញុំច្បាស់ជានឹងមិនដុតពួកគេឡើយ ព្រោះណាពី ﷺ លោកបានបញ្ជាក់ថា គ្មាននរណាមានសិទ្ធិដាក់ទណ្ឌកម្មដោយប្រើភ្លើងឡើយ លើកលែងតែអល់ឡោះដែលជាព្រះជាម្ចាស់របស់ភ្លើងប៉ុណ្ណោះ។ ក៏ប៉ុន្តែខ្ញុំប្រាកដជានឹងសម្លាប់ពួកគេ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជនណាដែលរបូតចេញពីសាសនាឥស្លាម(មួរតាត់) ហើយផ្លាស់ប្តូរសាសនារបស់ខ្លួនទៅកាន់សាសនាផ្សេងនោះ ចូរពួកអ្នកសម្លាប់ជននោះចុះ។فوائد الحديث
ចាំបាច់ត្រូវសម្លាប់អ្នកដែលរបូតចេញពីសាសនាឥស្លាម ដោយការឯកភាពគ្នារបស់សាសនវិទូឥស្លាម។ ការអនុវត្តនេះត្រូវភ្ជាប់នឹងលក្ខខណ្ឌរបស់វា ហើយគេមិនអាចអនុវត្តទោសនេះបានឡើយ លើកលែងតែអ្នកដឹកនាំ និងអ្នកកាត់ក្ដី(ចៅក្រម)។
ចំពោះប្រសាសន៍របស់លោក៖ “ជនណាដែលផ្លាស់ប្តូរសាសនារបស់ខ្លួន ចូរពួកអ្នកសម្លាប់គេចុះ” ពោលគឺជនណាដែលរបូតចេញពីសាសនាឥស្លាម ហើយច្បាប់របស់វា គឺអនុវត្តទូទៅ ទាំងចំពោះបុរស ទាំងចំពោះស្រ្តី។
អ្នកដែលចេញពីឥស្លាម(មួរតាត់) គឺគេមិនអនុវត្តច្បាប់អ្នកដែលចេញពីឥស្លាមភ្លាមតែម្តងនោះឡើយ។ ផ្ទុយទៅវិញ គេត្រូវអំពាវនាវជននោះមកកាន់ឥស្លាម។ ប្រសិនបើជននោះមិនទទួលយកទេ ចាំបាច់ត្រូវតែសម្លាប់។
ហាទីស្ហនេះហាមឃាត់ពីការដាក់ទណ្ឌកម្មដោយប្រើភ្លើង ហើយការអនុវត្តច្បាប់ព្រហ្មទណ្ឌ(ហ៊ូទូត)ក៏មិនអាចយកភ្លើងមកដាក់ទោសនោះដែរ។
បញ្ជាក់ពីឧត្តមភាពរបស់អ៊ិពនូអាប់ហ្ពាស رضي الله عنهما និងភាពទូលំទូលាយនៃចំណេះដឹងរបស់គាត់ ហើយនិងការយល់ដឹងរបស់គាត់ចំពោះហាទីស្ហណាពី ﷺ។
ហាទីស្ហនេះបង្ហាញពីសីលធម៌នៃការហាមឃាត់អ្នកដែលប្រព្រឹត្តខុស។
التصنيفات
Prescribed Punishment for Apostasy