ចូរអ្នកសូត្រថា៖…

ចូរអ្នកសូត្រថា៖ " اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។

អំពី អាលី رضي الله عنه ពិតណាស់ មានទាសករម្នាក់ដែលបានចុះកិច្ចសន្យាបង់ប្រាក់លោះខ្លួនជាមួយចៅហ្វាយរបស់ខ្លួនបានមកជួបគាត់ ហើយនិយាយថា៖ ខ្ញុំពិតជាអសមត្ថភាពក្នុងការបំពេញតាមការចុះកិច្ចសន្យារបស់ខ្ញុំហើយ។ ហេតុនេះ សូមអ្នកជួយខ្ញុំផង។ គាត់បាននិយាយថា៖ តើអ្នកចង់ឲ្យខ្ញុំបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗដែលរ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំដែរឬទេ ដែលទោះជាអ្នកមានបំណុលច្រើនដូចភ្នំសៀរក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងសងវាជំនួសអ្នកដែរ? គាត់បានបន្តថា៖ ចូរអ្នកសូត្រថា៖ " اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។

[حسن] [رواه الترمذي - رواه أحمد]

الشرح

មានទាសករម្នាក់ដែលបានចុះកិច្ចសន្យាបង់ប្រាក់លោះខ្លួនជាមួយចៅហ្វាយរបស់ខ្លួនដើម្បីឲ្យខ្លួនឯងក្លាយជាអ្នកដែលមានសេរីភាពបានមកជួបនឹងអាមីរុលមុមីនីន អាលី ពិន អាពីត៏លិប។ បុរសនោះគ្មានទ្រព្យសម្បត្តិអ្វីឡើយ ហើយគាត់បាននិយាយថា៖ ជាការពិតណាស់ ខ្ញុំគ្មានសមត្ថភាពដោះបំណុលដែលខ្ញុំបានជំពាក់គេនោះឡើយ។ ហេតុនេះ សូមអ្នកជួយខ្ញុំដោះបំណុលនោះតាមរយៈទ្រព្យសម្បត្តិ ឬតាមរយៈការបង្រៀន និងចង្អុលបង្ហាញផង។ ពេលនោះ អាមីរុលមុមីនីន បានតបទៅកាន់បុរសនោះថា៖ តើអ្នកចង់ឲ្យខ្ញុំបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ ដែលរ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំដែរឬទេ ដែលទោះជាអ្នកមានបំណុលច្រើនដូចភ្នំមួយដែលមានឈ្មោះថា “ភ្នំសៀរ” ដែលជាភ្នំរបស់កុលសម្ព័ន្ធត័យយិ ក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងសងវាជំនួសអ្នក ទៅដល់ម្ចាស់បំណុល និងថែរក្សាអ្នកពីការធ្វើការមើលងាយ។ គាត់បានបន្តថា៖ ចូរអ្នកសូត្រថា៖ اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាត ដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។

فوائد الحديث

ពិភាក្សា និងសុំយោបល់ពីអ្នកចេះដឹង និងអ្នកប្រតិបត្តិសាសនា។

ចាំបាច់លើអ្នកចេះដឹង និងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ត្រូវចង្អុលបង្ហាញ និងណែនាំអ្នកដែលខ្លួនអំពាវនាវទៅកាន់អ្វីដែលជួយពួកគេឲ្យអាចដោះស្រាយនូវបញ្ហាដែលពួកគេជួបប្រទះ។

ជំរុញឲ្យជួយដល់ទាសករដែលចុះកិច្ចសន្យាលោះខ្លួនពីចៅហ្វាយ។

ជំរុញឲ្យរៀនទូអានេះ និងបួងសួងសុំពីអល់ឡោះនឹងទូអានេះ។

លាភសក្ការៈដែលហាឡាល់ ស្របច្បាប់ ទោះបីជាវាតិចតួចក៏ដោយ គឺល្អជាងទ្រព្យសម្បត្តិដែលហារ៉ាំ ខុសច្បាប់ បើទោះបីជាវាច្រើនក៏ដោយ។

ត្រូវសុំជំនួយពីអល់ឡោះតែមួយគត់។

ជំរុញឲ្យឆ្លើយតបចំពោះអ្នកដែលសុំនូវការឆ្លើយតបមួយដ៏ល្អប្រសើរ ប្រសិនបើខ្លួនពុំមានអ្វីត្រូវផ្តល់ឲ្យអ្នកដែលសុំទេនោះ។

التصنيفات

Reported Supplications