Reported Supplications

Reported Supplications

4- رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)។

6- اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង

11- “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)

13- اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។