إعدادات العرض
اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي،…
اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي، وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវសាសនារបស់ខ្ញុំដែលវាគឺជាអ្នកការពារកិច្ចការរបស់ខ្ញុំ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ តែងបួងសួងថា៖ اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي، وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវសាសនារបស់ខ្ញុំដែលវាគឺជាអ្នកការពារកិច្ចការរបស់ខ្ញុំ។ សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវលោកិយរបស់ខ្ញុំដែលវាជាកន្លែងរស់នៅរបស់ខ្ញុំ និងសូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវបរលោករបស់ខ្ញុំដែលវាជាកន្លែងវិលត្រឡប់របស់ខ្ញុំផង។ ហើយសូមទ្រង់មេត្តាធ្វើឲ្យជីវិតស់នៅ(ក្នុងលោកិយ) គឺជាការបន្ថែមនូវប្រការល្អទាំងអស់ដល់ខ្ញុំ ហើយធ្វើឲ្យការស្លាប់ គឺជាការសម្រាកសម្រាប់ខ្ញុំពីប្រការអាក្រក់ទាំងឡាយផង)។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuviųالشرح
ណាពី ﷺ លោកបានធ្វើការទូអាបួងសួងមួយដែលវាប្រមូលផ្តុំទៅដោយមូលដ្ឋាននៃសីលធម៌ដ៏ថ្លៃថ្នូរ ដែលលោកត្រូវបានបញ្ជូនមកដើម្បីបំពេញនូវភាពល្អឥតខ្ចោះនៃសីលធម៌នេះ គឺភាពល្អប្រសើរខាងផ្នែកសាសនា ជីវិតលោកិយ និងបរលោក។ នៅក្នុងប្រយោគដ៏ខ្លីនេះ លោកបានបួងសួងដោយសង្ខេបនូវប្រការល្អទាំងបីនេះ ដោយចាប់ផ្ដើមដោយភាពល្អប្រសើរផ្នែកខាងសាសនា ដែលជាគន្លឹះដែលនាំមកនូវភាពល្អប្រសើរនៅក្នុងលោកទាំងពីរ។ លោកបានបួងសួងថា៖ “اللهُمَّ أَصْلِحْ لِي دِينِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវសាសនារបស់ខ្ញុំ) ដោយចង្អុលបង្ហាញរូបខ្ញុំឲ្យអនុវត្តនូវកាតព្វកិច្ចទាំងឡាយរបស់វាក្នុងលក្ខណៈពេញលេញ។ “الَّذِي هُوَ عِصْمَةُ أَمْرِي” (ដែលវាគឺជាអ្នកការពារកិច្ចការរបស់ខ្ញុំ) និងថែរក្សាកិច្ចការទាំងអស់របស់ខ្ញុំ។ ប្រសិនបើសាសនារបស់ខ្ញុំខូចខាត កិច្ចការទាំងឡាយរបស់ខ្ញុំក៏នឹងខូចខាតដែរ ហើយខ្ញុំនឹងទទួលនូវភាពបរាជ័យនិងការខាតបង់ជាមិនខាន។ ដោយសារតែភាពល្អប្រសើរខាងផ្នែកសាសនាមិនអាចសម្រេចបានដោយគ្មានភាពល្អប្រសើរខាងផ្នែកលោកិយ លោកបានបួងសួងបន្តថា៖ “وَأَصْلِحْ لِي دُنْيَايَ” (សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវលោកិយរបស់ខ្ញុំ) ដោយផ្ដល់ឱ្យខ្ញុំនូវសុខភាពល្អ ភាពសុខសាន្ត លាភសក្ការៈ ភរិយាល្អ កូនចៅដែលល្អ ហើយនិងអ្វីដែលខ្ញុំត្រូវការ និងសូមឲ្យវាជារបស់ដែលស្របច្បាប់ និងជាអ្នកជួយដល់ខ្ញុំក្នុងការគោរពប្រតិបត្តិចំពោះទ្រង់។ បន្ទាប់មក លោកបានលើកឡើងពីមូលហេតុដែលលោកសុំឲ្យទ្រង់កែលម្អលោកិយនេះដោយលោកបានបន្តថា៖ “الَّتِي فِيهَا مَعَاشِي” (ដែលវាជាកន្លែងរស់នៅរបស់ខ្ញុំ) និងជាពេលវេលានៃជីវិតរបស់ខ្ញុំ។ “وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي” (និងសូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវបរលោករបស់ខ្ញុំដែលវាជាកន្លែងវិលត្រឡប់របស់ខ្ញុំ) និងជាការវិលត្រឡប់របស់ខ្ញុំទៅជួបនឹងទ្រង់ តាមរយៈការកែលម្អទង្វើទាំងឡាយ និងចង្អុលបង្ហាញខ្ញុំបម្រើរបស់ទ្រង់ឲ្យគោរពសក្ការៈ មានភាពជ្រះថ្លា និងស្លាប់ក្នុងលក្ខណៈដែលល្អ។ ហើយណាពី ﷺ បានដាក់បរលោកបន្ទាប់ពីលោកិយ ព្រោះលោកិយគឺជាមធ្យោបាយឈានទៅរកភាពល្អប្រសើរនៃបរលោក។ ដូចនេះ ជនណាដែលរស់នៅក្នុងលោកិយស្របតាមការចង់បានរបស់អល់ឡោះ នោះបរលោករបស់គេនឹងត្រូវបានកំណត់ត្រឹមត្រូវសម្រាប់គេ ហើយគេនឹងទទួលបានសុភមង្គលនៅទីនោះ។ “وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ” (ហើយសូមទ្រង់មេត្តាធ្វើឲ្យជីវិតស់នៅ និងការមានអាយុវែង គឺជាការបន្ថែមនូវប្រការល្អទាំងអស់ដល់ខ្ញុំ) ដើម្បីឱ្យខ្ញុំអាចបង្កើននូវទង្វើល្អក្នុងជីវិតរស់នៅឲ្យបានកាន់តែច្រើនផង។ “وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ” (ហើយធ្វើឲ្យការស្លាប់ និងការឆាប់មកដល់របស់វា គឺជាការសម្រាកសម្រាប់ខ្ញុំពីប្រការអាក្រក់ទាំងឡាយ) រួមទាំងភាពវឹកវរ ការសាកល្បង គ្រោះមហន្តរាយ ការប្រព្រឹត្តអំពើបាបនិងការភ្លេចភ្លាំង ព្រមទាំងបញ្ចប់ការលំបាកនិងបញ្ហាលោកិយ និងទទួលបាននូវការសម្រាកពីប្រការទាំងនោះ។فوائد الحديث
សាសនា គឺជារឿងដែលសំខាន់ជាងគេបំផុត។ ហេតុនេះហើយទើបណាពី ﷺ លោកផ្ដើមដោយការបួងសួងសម្រាប់សាសនាមុន។
សាសនា គឺជាអ្នកការពារមនុស្សពីគ្រប់ប្រការអាក្រក់ទាំងអស់។
ការបួងសួងនូវកិច្ចការលោកិយ គឺដើម្បីទទួលបានភាពល្អប្រសើរផ្នែកសាសនា និងបរលោក។
មិនមែនជាប្រការមិនល្អនោះទេដែលគេប្រាថ្នាចង់ស្លាប់ដោយបារម្ភខ្លាចទទួលនូវភាពវឹកវរក្នុងសាសនា ឬក៏បួងសួងសុំពីអល់ឡោះឱ្យបានស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ)នោះ។
التصنيفات
Reported Supplications