“ពិតប្រាកដណាស់…

“ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បានបួងសួងថា៖ اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ (ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ដួងចិត្តរបស់មនុស្សទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងឲ្យដួងចិត្តនោះស្ថិតនៅលើការពិត។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបង្វែរវាចេញពីការពិត។ ការគ្រប់គ្រងរបស់អល់ឡោះចំពោះដួងចិត្តទាំងឡាយ គឺដូចជាការគ្រប់គ្រងដួងចិត្តតែមួយដូច្នោះឯង ដោយការគ្រប់គ្រងលើដួងចិត្តមួយមិនរំខានដល់ទ្រង់ក្នុងការគ្រប់គ្រងដួងចិត្តផ្សេងទៀតឡើយ។ បន្ទាប់មក ណាពី ﷺ បានបួងសួងថា៖ "اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ" (ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)។ មានន័យថា៖ ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្តដោយម្តងទៅរកការគោពប្រតិបត្តិ ម្តងទៅរកការប្រព្រឹត្តល្មើស ម្តងទៅរកការរំឭក និងម្តងទៅរកការភ្លេចភ្លាំង! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិចំពោះទ្រង់ផងចុះ។

فوائد الحديث

បញ្ជាក់អំពីការកំណត់ព្រេងវាសនា(កទើរ) ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់តម្រង់ដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់អាស្រ័យទៅតាមព្រេងវាសនាដែលទ្រង់បានកត់ត្រាចំពោះពួកគេ។

គប្បីលើជនមូស្លីមត្រូវបួងសួងសុំពីអល់ឡោះជាម្ចាស់ជាប្រចាំសូមឱ្យទ្រង់រក្សារូបគេឲ្យស្ថិតស្ថេរលើប្រការពិត និងការចង្អុលបង្ហាញ។

ត្រូវខ្លាចអល់ឡោះនិងពឹងផ្អែកលើទ្រង់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។

អាល់អាជូរី បាននិយាយថា៖ ពិតប្រាកដណាស់ អ្នកដែលដើរតាមប្រការត្រឹមត្រូវពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ទៅតាមអ្វីដែលទ្រង់បានពិពណ៌នាដោយខ្លួនទ្រង់ផ្ទាល់ និងតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់ ﷺ បានពិពណ៌នា ព្រមទាំងតាមអ្វីដែលបណ្តាសហាហ្ពាត់ رضي الله عنهم បានពិពណ៌នា។ នេះជាមាគ៌ារបស់សាសនវិទូឥស្លាមដែលជាអ្នកដើរតាម(ស៊ុណ្ណះ) មិនមែនជាអ្នកបង្កើតថ្មី(ពិតអះ)។ ចប់។ ដូចនេះ អ្នកដែលដើរតាមស៊ុណ្ណះ គឺទទួលស្គាល់សម្រាប់អល់ឡោះនូវអ្វីដែលទ្រង់បានទទួលស្គាល់សម្រាប់ខ្លួនទ្រង់នៃបណ្តានាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់ដោយគ្មានការកែប្រែ បដិសេធ កំណត់រូបរាង ឬការប្រៀបប្រដូចនោះឡើយ និងបដិសេធពីអល់ឡោះនូវអ្វីដែលទ្រង់បានបដិសេធពីខ្លួនទ្រង់ ហើយនៅស្ងៀមចំពោះអ្វីដែលគ្មានភស្តុតាងបញ្ជាក់ពីការទទួលស្គាល់ ឬបដិសេធ។ អល់ឡោះជាម្ចាស់មានបន្ទូលថា៖ “គ្មានអ្វីប្រដូចនឹងទ្រង់បានឡើយ ហើយទ្រង់មហាឭ មហាឃើញ”។

التصنيفات

Reported Supplications