اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ "…

اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ " (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីសីលធម៌អាក្រក់ ទង្វើ អាក្រក់ និងបំណងប្រាថ្នាអាក្រក់ផងចុះ)។

អំពី គុតហ្ពះ ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកតែងបួងសួងថា៖ " اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ " (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីសីលធម៌អាក្រក់ ទង្វើ អាក្រក់ និងបំណងប្រាថ្នាអាក្រក់ផងចុះ)។

[صحيح] [رواه الترمذي]

الشرح

ក្នុងចំណោមពាក្យទូអារបស់ណាពី ﷺ គឺលោកសូត្រថា៖ " اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ " (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីសីលធម៌អាក្រ់ក់ ទង្វើ អាក្រក់ និងបំណងប្រាថ្នាអាក្រក់ផងចុះ)។ ពោលគឺ ណាពី ﷺ លោកសុំការបញ្ចៀសពីអល់ឡោះជាម្ចាស់តែម្នាក់គត់ នូវប្រការបួនយ៉ាងដូចខាងក្រោម៖ ទីមួយៈ សុំបញ្ចៀសពីសីលធម៌ដែលអាក្រក់និងគួរឲ្យស្អប់ខ្ពើម ដូចជាការច្រណែនឈ្នានីស ភាពក្រអឺតក្រទម។ ទីពីរៈ សុំបញ្ចៀសពីទង្វើអាក្រក់ ការមិនស្តាប់បង្គាប់ ដូចជាការជេរប្រមាថ។ ទីបីៈ សុំបញ្ចៀសពីរាល់បំណងប្រាថ្នាអាក្រក់ដែលចិត្តមានទំនោរទៅកាន់ ហើយវាផ្ទុយពីច្បាប់ឥស្លាម។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃពាក្យទូអានេះ និងជំរុញឲ្យបួងសួងពីអល់ឡោះនឹងទូអានេះ។

អ្នកមានជំនឿយកចិត្តទុកដាក់ក្នុងការចៀសវាងពីសីលធម៌ដែលអាក្រក់ និងទង្វើដែលមិនល្អ ព្រមទាំងប្រុងប្រយ័ត្នពីការដើរតាមទំនើងចិត្ត និងធ្លាក់ក្នុងចំណង់តណ្ហា។

គេបែងចែកសីលធម៌ ទង្វើ និងបំណងប្រាថ្នា ជាអាក្រក់ និងល្អ។

التصنيفات

Reported Supplications