إعدادات العرض
“ចូរសូត្រថា៖…
“ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)
អំពី សាអាត់ رضي الله عنه បាននិយាយថា៖ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺហើយបាននិយាយថា៖ សូមលោកបង្រៀនដល់ខ្ញុំនូវពាក្យពេចន៍មួយដើម្បីឲ្យខ្ញុំសូត្រវា។ លោកបានមានប្រសាសន៍ថា៖ “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ បុរសនោះបានតបថា៖ ពាក្យពេចន៍ទាំងនេះ គឺសម្រាប់ម្ចាស់របស់ខ្ញុំ។ ចុះអ្វីដែលសម្រាប់ខ្ញុំនោះ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រថា៖ اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ មានក្តីមេត្តាករុណាចំពោះខ្ញុំ ចង្អុលបង្ហាញដល់ខ្ញុំ និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង)។
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Español Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof ქართული Magyar Moore Українська Македонски Azərbaycan Shqip Malagasy Oromoo ไทย বাংলা Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
មានបុរសម្នាក់ដែលរស់នៅឯជនបទបានសុំឲ្យរ៉ស៊ូលុលឡោះ ﷺ បង្រៀនគាត់នូវពាក្យហ្ស៊ីកៀរដើម្បីឲ្យគាត់សូត្រវា។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ ចូរអ្នកសូត្រថា៖ “لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។) ចាប់ផ្តើមដោយការពោលពាក្យសក្ខីកម្មបញ្ជាក់ពីជំនឿឯកទេពនិយម(តាវហេទ) ដែលមានន័យថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ “اللهُ أَكْبَرُ كَبِيرًا” (អល់ឡោះជាម្ចាស់មហាធំធេងបំផុត) ពោលគឺ អល់ឡោះជាម្ចាស់មហាធំធេងលើសអ្វីៗទាំងអស់។ “وَالْحَمْدُ لِلَّهِ كَثِيرًا” (ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។) ពោលគឺ ការកោតសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះជាម្ចាស់ទៅលើលក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងឧបការគុណជាច្រើនរបស់ទ្រង់ដែលមិនអាចគណនាអស់។ “سُبْحَانَ اللهِ رَبِّ الْعَالَمِينَ” "អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ ពោលគឺ បញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់ទ្រង់ពីលក្ខណៈខ្វះខាត។ “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ” (គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ ពោលគឺ គ្មានការផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយទៀតឡើយ លើកលែងតែតាមរយៈការសម្រួលពីអល់ឡោះ ជំនួយពីទ្រង់ និងការណែនាំរបស់ទ្រង់។ បុរសនោះបាននិយាយថា៖ ទាំងនេះគឺជាពាក្យពេចន៍សម្រាប់ព្រះជាម្ចាស់របស់ខ្ញុំដើម្បីរឭកដល់ទ្រង់ និងលើកតម្កើងដល់ទ្រង់។ ចុះតើមានពាក្យបួងសួងអ្វីសម្រាប់ខ្លួនខ្ញុំទេ? ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ ចូរអ្នកសូត្រថា៖ " اللهُمَّ اغْفِرْ لِي " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ) តាមរយៈការលុបលាងអំពើអាក្រក់ និងបិទបាំងអំពើអាក្រក់នោះ។ " وَارْحَمْنِي " (មានក្តីមេត្តាករុណាចំពោះខ្ញុំ) តាមរយៈការផ្តល់នូវប្រការដែលមានប្រយោជន៍ទាំងខាងសាសនានិងលោកិយដល់រូបខ្ញុំ។ " وَاهْدِنِي " (ចង្អុលបង្ហាញដល់ខ្ញុំ) ទៅកាន់ស្ថានភាពដែលល្អបំផុត និងទៅកាន់មាគ៌ាត្រឹមត្រូវ។ " وَارْزُقْنِي" (និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង) នៃទ្រព្យសម្បត្តិដែលស្របច្បាប់(ហាឡាល់) សុខភាពល្អ ប្រការល្អទាំងឡាយ និងភាពសុខសាន្តដល់ខ្ញុំផង។فوائد الحديث
ជំរុញឲ្យធ្វើការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់តាមរយៈការតះលីល តឹកពៀរ តាស់មីត និងតាសពេស្ហ។
ស៊ូណិតហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់ និងកោតសរសើរដល់ទ្រង់មុននឹងធ្វើការបួងសួង។
ស៊ូណិតបួងសួងសុំទូអាដោយពាក្យទូអាល្អៗ និងពាក្យទូអាដែលមានបញ្ជាក់ពីណាពី ﷺ ដែលមានខ្លឹមសារទូលំទូលាយក្តោបលើប្រការល្អទាំងលោកិយនិងបរលោក ហើយគេក៏អាចបួងសួងសុំតាមក្តីប្រាថ្នាផងដែរ។
គប្បីលើខ្ញុំរបស់បម្រើអល់ឡោះត្រូវសិក្សារៀនសូត្រនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនទាំងក្នុងលោកិយនិងថ្ងៃបរលោក។
ជំរុញឲ្យសុំការអភ័យទោស ក្តីមេត្តាករុណា និងលាភសក្ការៈ ព្រោះវាផ្ទុកទៅដោយប្រការល្អទាំងអស់។
ក្តីមេត្តាករុណារបស់ណាពី ﷺ ក្នុងការបង្រៀនប្រជាជាតិរបស់លោកនូវអ្វីដែលផ្តល់ប្រយោជន៍ដល់ពួកគេ។
ក្តីមេត្តាករុណាត្រូវបានលើកឡើងបន្ទាប់ពីការអភ័យទោស ដើម្បីឲ្យការជម្រះសម្អាតមានភាពពេញលេញ។ ពិតណាស់ ការអភ័យទោស គឺជាការបិទបាំងនូវអំពើបាប និងលុបលាងបាបនោះ ហើយនិងបានរួចផុតពីភ្លើងនរក។ ចំណែកឯក្តីមេត្តាករុណា គឺការទទួលបានសេចក្តីល្អ និងការចូលឋានសួគ៌ ដែលនេះគឺជាជោគជ័យដ៏ធំធេងបំផុត។