إعدادات العرض
ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ …
ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
អំពី អាណាស رضي الله عنه បាននិយាយថា៖ ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Kurdî Português Svenska ગુજરાતી Yorùbá Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali മലയാളം తెలుగు Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof தமிழ் Українська ქართული Magyar Moore Shqip Македонски Azərbaycan አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
ណាពី ﷺ លោកតែងបួងសួងសុំទូអានូវទូអាណាដែលមានន័យទូលំទូលាយ ក្នុងចំណោមនោះគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។ ទូអានេះផ្ទុកទៅដោយការបួងសួងសុំប្រការល្អនៅក្នុងលោកិយ ដូចជាលាភសក្ការៈដ៏ប្រសើរ សម្បូរហូហៀរនិងស្របច្បាប់ ភរិយាដ៏ល្អ កូនចៅដែលធ្វើឱ្យចិត្តរីករាយ ភាពស្រណុកសុខស្រួល ចំណេះដឹងដែលមានប្រយោជន៍ អំពើល្អ និងរឿងផ្សេងៗទៀតដែលជាទីស្រឡាញ់និងស្របច្បាប់ ព្រមទាំងបួងសួងសុំនូវប្រការល្អនៅបរលោក ដូចជាការរួចផុតពីទណ្ឌកម្មនៅក្នុងផ្នូរ នៅកន្លែងប្រមូលផ្តុំ និងនៅក្នុងឋាននរក ទទួលបាននូវការពេញចិត្តពីអល់ឡោះ ទទួលបាននូវបរមសុខក្នុងឋានសួគ៌ដ៏អមតៈ និងបានស្ថិតនៅជិតអល់ឡោះជាម្ចាស់ដ៏មហាមេត្តាករុណា ព្រមទាំងចាកឆ្ងាយពីនរកឆាបឆេះ។فوائد الحديث
ស៊ូណិតបួងសួងនឹងទូអាទាំងឡាយដែលមានន័យទូលំទូលាយ ជាការអនុវត្តតាមគំរូណាពី ﷺ។
ជាការប្រសើរបំផុត គឺគប្បីសុំប្រការល្អពីអល់ឡោះទាំងក្នុងលោកិយនិងបរលោកនៅក្នុងការបួងសួងនោះ។
التصنيفات
Reported Supplications