រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។

រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។

[صحيح] [رواه أبو داود وأحمد]

الشرح

ណាពី ﷺ លោកចូលចិត្តបួងសួងដោយប្រើពាក្យដែលគ្របដណ្តប់ទាំងប្រការល្អក្នុងលោកិយនិងបរលោក ដោយប្រើពាក្យតិចតែមានអត្ថន័យច្រើន មានការសរសើរចំពោះអល់ឡោះជាម្ចាស់ និងគោលបំណងដ៏ថ្លៃថ្លា ហើយបោះបង់ចោលនូវអ្វីផ្សេងក្រៅពីនេះ។

فوائد الحديث

គប្បីបួងសួងដោយប្រើពាក្យពេចន៍ដ៍ខ្លីៗ តែគ្របដណ្ដប់នូវអត្ថន័យល្អ និងទូលំទូលាយ និងគួរជៀសវាងការប្រើពាក្យដែលស្មុគស្មាញ ផ្តល់ការលំបាកដល់ខ្លួនឯង និងបរិយាយហួសហេតុនៅក្នុងការបួងសួង ដែលផ្ទុយពីការចង្អុលបង្ហាញរបស់ណាពី ﷺ។

បញ្ជាក់ពីលក្ខណៈពិសេសមួយរបស់រ៉ស៊ូលុលឡោះ ﷺ ដោយលោកត្រូវបានគេប្រទានឱ្យនូវពាក្យដែលមានអត្ថន័យទូលំទូលាយ។

គួរយកចិត្តទុកដាក់បួងសួងនូវពាក្យបួងសួង(ទូអា)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់ថា ណាពី ﷺ លោកបានបួងសួងនឹងវា ទោះបីជាវែងក៏ដោយ ព្រោះទាំងអស់នោះសុទ្ធតែជាពាក្យបួងសួងដែលមានអត្ថន័យទូលំទូលាយ។

التصنيفات

Manners of Supplication