“មនុស្សបីប្រភេទដែលអល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក និងមិនជម្រះសម្អាតពួកគេឡើយ…

“មនុស្សបីប្រភេទដែលអល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក និងមិនជម្រះសម្អាតពួកគេឡើយ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតគឺ

អំពី សាលម៉ាន អាល់ហ្វារីស៊ី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សបីប្រភេទដែលអល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក និងមិនជម្រះសម្អាតពួកគេឡើយ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតគឺ មនុស្សចាស់ជរាដែលប្រព្រឹត្តហ្ស៊ីណា អ្នកក្រដែលមានភាពក្រអឺតក្រទម និងអ្នកដែលយក(ការស្បថនឹង)អល់ឡោះជាមធ្យោបាយនៅក្នុងរកស៊ីរបស់ពួកគេ ដោយមិនទិញ ឬលក់ឡើយ លើកលែងតែត្រូវស្បថ”។

[صحيح]

الشرح

ណាពី ﷺ លោកបានប្រាប់ពីលក្ខណៈមនុស្សបីប្រភេទដែលសក្តិសមនឹងទទួលទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោកចំនួនបី ប្រសិនបើពួកគេមិនសារភាពកំហុស(តាវហ្ពាត់) ឬគេមិនអភ័យទោសឲ្យពួកគេ៖ ទីមួយ៖ អល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ព្រោះតែទ្រង់ខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ។ ផ្ទុយទៅវិញ ទ្រង់ងាកចេញពីពួកគេ ឬក៏ទ្រង់មានបន្ទូលទៅកាន់ពួកគេនូវពាក្យបន្ទូលដែលមិនធ្វើឲ្យពួកគេរីករាយនោះឡើយ និងបង្ហាញពីការខឹងសម្បារបស់ទ្រង់ចំពោះពួកគេ។ ទីពីរ៖ ទ្រង់មិនជម្រះសម្អាតពួកគេ មិនកោតសរសើរពួកគេ និងមានសម្អាតពួកគេពីបាបកម្មឡើយ។ ទីបី៖ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក។ ហើយក្រុមទាំងបីប្រភេទនោះគឺ៖ ប្រភេទទីមួយ៖ បុរសវ័យចំណាស់ ហើយទៅប្រព្រឹត្តអំពើហ្ស៊ីណា។ ប្រភេទទីពីរ៖ ជនក្រីក្រដែលគ្មានទ្រព្យសម្បត្តិ តែបែរជាមានភាពក្រអឺតក្រទមលើអ្នកដទៃថែមទៀត។ ប្រភេទទីបី៖ អ្នកដែលចូលចិត្តស្បថនឹងអល់ឡោះក្នុងការទិញលក់ ពួកគេបន្ទាបបន្ថោកព្រះនាមអល់ឡោះ ហើយគេចាត់ទុកការស្បថជាមធ្យោបាយក្នុងការរកស៊ី និងស្វែងរកទ្រព្យសម្បត្តិ។

فوائد الحديث

ចំពោះមូលហេតុនៃការទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះ អាល់កទី អ៊ីយ៉ាទ បាននិយាយថា៖ ពួកគេម្នាក់ៗបានប្រព្រឹត្តអំពើខុសឆ្គងដែលបានរៀបរាប់ខាងលើ ទោះបីជាវានៅឆ្ងាយ(មិនសម)នឹងវា និងភាពទន់ខ្សោយ និងខ្វះខាតរបស់គេចំពោះវាក៏ដោយ។ ទោះបីជាគ្មានអ្នកណាម្នាក់អាចត្រូវបានលើកលែងទោសចំពោះអំពើបាបបានក៏ដោយ ក៏ប៉ុន្តែជាធម្មតាគឺពួកគេក៏មិនសម ឬក៏មានអ្វីមួយដែលជំរុញឲ្យប្រព្រឹត្តអំពើបាបទាំងនេះឡើយ។ ការប្រព្រឹត្តិរបស់ពួកគេគឺជាការរឹងចចេស ការមើលងាយចំពោះសិទ្ធិរបស់ព្រះអល់ឡោះ និងមានចេតនាមិនគោរពតាមបង្គាប់របស់ទ្រង់យ៉ាងពិតប្រាកដ ដោយគ្មានអ្វីផ្សេងទៀតឡើយ។

ការប្រព្រឹត្តហ្ស៊ីណា ការភូតកុហក និងភាពក្រអឺតក្រទម គឺស្ថិតក្នុងចំណោមបាបកម្មធំ។

ភាពក្រអឺតក្រទម គឺការបដិសេធការពិត និងមើលស្រាលអ្នកដទៃ។

ព្រមានចំពោះការចូលចិត្តប្រើការស្បថនៅក្នុងការទិញលក់ និងជំរុញឲ្យគោរពតាមការស្បថ ហើយនិងលើកតម្កើងដល់បណ្តានាមទាំងឡាយរបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِأَيْمَانِكُمْ” (ហើយចូរពួកអ្នកកុំយកការស្បថស្បែរបស់ពួកអ្នកចំពោះអល់ឡោះធ្វើជារនាំងរារាំង)។

التصنيفات

Condemning Sins