إعدادات العرض
“បើដូចនេះ សូមអ្នកកុំយកខ្ញុំធ្វើជាសាក្សី ព្រោះខ្ញុំមិនធ្វើសាក្សីចំពោះរឿងអយុត្តិធម៌ឡើយ”។
“បើដូចនេះ សូមអ្នកកុំយកខ្ញុំធ្វើជាសាក្សី ព្រោះខ្ញុំមិនធ្វើសាក្សីចំពោះរឿងអយុត្តិធម៌ឡើយ”។
អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنهما ពិតណាស់ ម្ដាយរបស់គាត់ដែលជាកូនស្រីរបស់ រ៉វ៉ាហះ បានសុំឲ្យឪពុករបស់គាត់ផ្តល់នូវអំណោយមួយចំនួនពីទ្រព្យសម្បត្តិរបស់គាត់ដល់កូនប្រុសរបស់គាត់។ ដូចនេះ ឪពុករបស់គាត់បានពន្យារពេលមួយឆ្នាំ បន្ទាប់មកក៏សម្រេចចិត្ត។ ពេលនោះ ម្តាយរបស់គាត់បាននិយាយថា៖ ខ្ញុំមិនយល់ព្រមឡើយ លុះត្រាតែអ្នកយករ៉ស៊ូលុលឡោះ ﷺ ធ្វើជាសាក្សីចំពោះអ្វីដែលអ្នកបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់ខ្ញុំ។ នៅពេលនោះ ឪពុករបស់ខ្ញុំបានចាប់ដៃខ្ញុំ ខណៈដែលពេលនោះ ខ្ញុំនៅក្មេងនៅឡើយ ហើយគាត់ក៏បានទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ម្ដាយរបស់ក្មេងនេះដែលជាកូនស្រីរបស់រ៉វ៉ាហះពេញចិត្តចង់ឱ្យខ្ញុំយកលោកធ្វើជាសាក្សីចំពោះអ្វីដែលខ្ញុំបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់នាង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ “ឱហ្ពាស្ហៀរ! តើអ្នកមានកូនផ្សេងទៀតក្រៅពីនេះដែរឬទេ”? គាត់បានឆ្លើយថា៖ បាទមាន។ លោកបានសួរទៀតថា៖ “តើអ្នកបានផ្ដល់អំណោយដូចគ្នានេះដល់ពួកគេទាំងអស់គ្នាដែរឬទេ”? គាត់បានឆ្លើយថា៖ អត់ទេ។ រ៉ស៊ូលុលឡោះក៏បានមានប្រសាសន៍ថា៖ “បើដូចនេះ សូមអ្នកកុំយកខ្ញុំធ្វើជាសាក្សី ព្រោះខ្ញុំមិនធ្វើសាក្សីចំពោះរឿងអយុត្តិធម៌ឡើយ”។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់អ៊ីម៉ាំមូស្លីមវិញ៖ “ដូចនេះ ចូរអ្នកយកអ្នកផ្សេងក្រៅពីខ្ញុំធ្វើជាសាក្សីលើរឿងនេះចុះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنهما បានប្រាប់ថា ជាការពិតណាស់ ម្ដាយរបស់គាត់គឺ អាំរ៉ោះ កូនស្រីរបស់ រ៉វ៉ាហះ رضي الله عنها បានសុំឪពុករបស់គាត់ឲ្យផ្តល់នូវអំណោយមួយចំនួនពីទ្រព្យសម្បត្តិរបស់គាត់ដល់កូនប្រុសរបស់គាត់។ ដូចនេះ ឪពុករបស់គាត់មានការស្ទាក់ស្ទើរ ហើយបានពន្យារពេលអស់មួយឆ្នាំ។ បន្ទាប់មក គាត់ក៏សម្រេចចិត្តឆ្លើយតបចំពោះសំណើររបស់នាងដោយផ្ដល់អំណោយដល់កូនប្រុសរបស់គាត់គឺ អាន់នួកម៉ាន។ ពេលនោះ ម្តាយរបស់គាត់បាននិយាយថា៖ ខ្ញុំមិនយល់ព្រមឡើយ លុះត្រាតែអ្នកយករ៉ស៊ូលុលឡោះ ﷺ ធ្វើជាសាក្សីចំពោះអ្វីដែលអ្នកបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់ខ្ញុំ។ នៅពេលនោះ ឪពុករបស់ខ្ញុំបានចាប់ដៃខ្ញុំ ខណៈដែលពេលនោះ ខ្ញុំនៅជាក្មេងតូចនៅឡើយ ហើយគាត់ក៏បានទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតណាស់ ម្ដាយរបស់ក្មេងនេះដែលជាកូនស្រីរបស់រ៉វ៉ាហះពេញចិត្តចង់ឱ្យខ្ញុំយកលោកធ្វើជាសាក្សីចំពោះអ្វីដែលខ្ញុំបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់នាង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ ឱហ្ពាស្ហៀរ ! តើអ្នកមានកូនផ្សេងទៀតក្រៅពីនេះដែរឬទេ? គាត់ឆ្លើយថា៖ បាទ មាន។ លោកសួរទៀតថា៖ តើអ្នកបានផ្ដល់អំណោយដូចគ្នានេះដល់ពួកគេទាំងអស់គ្នាដែរឬទេ? គាត់បានឆ្លើយថា៖ អត់ទេ។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ បើដូចនេះ សូមអ្នកកុំយកខ្ញុំធ្វើជាសាក្សី ព្រោះខ្ញុំមិនធ្វើសាក្សីចំពោះការបំពាន និងរឿងអយុត្តិធម៌ឡើយ។ ចំណែកឯក្នុងសេចក្ដីរាយការណ៍របស់អ៊ីម៉ាំមូស្លីមវិញ លោកបានមានប្រសាសន៍ក្នុងលក្ខណៈស្ដីបន្ទោសចំពោះគាត់ថា៖ ក៏ប៉ុន្តែសូមអ្នករកអ្នកផ្សេងក្រៅពីខ្ញុំធ្វើជាសាក្សីចំពោះភាពអយុត្តិធម៌នេះចុះ។فوائد الحديث
ចាំបាច់ត្រូវមានភាពយុត្តិធម៌រវាងកូនប្រុសស្រីក្នុងការឱ្យជំនូន កាដូ ឬអំណោយផ្សេងៗ។ ចំណែកឯការចំណាយផ្គត់ផ្គង់ត្រូវកំណត់អាស្រ័យទៅតាមតម្រូវការរបស់ពួកគេរៀងៗខ្លួន។
ការលើកតម្កើងកូនម្នាក់ជាងកូនម្នាក់ទៀត គឺជាការបំពាន និងជាភាពអយុត្តិធម៌ ហើយការធ្វើសាក្សីលើការផ្តល់ឱ្យឬទទួលយកចំពោះវា គឺច្បាប់មិនអនុញ្ញាតឡើយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ គប្បីលើឪពុកម្តាយត្រូវប្រព្រឹត្តដោយស្មើភាពគ្នាចំពោះកូនៗរបស់ខ្លួនក្នុងការផ្តល់អំណោយឬកាដូ ដោយត្រូវផ្តល់អំណោយឬកាដូដល់ពួកគេម្នាក់ៗស្មើៗគ្នាដោយមិនឲ្យនរណាម្នាក់លើសនរណាម្នាក់ទៀតឡើយ ហើយក៏ត្រូវប្រព្រឹត្តដោយស្មើភាពគ្នារវាងកូនប្រុស និងកូនស្រីផងដែរ។ អ្នកប្រាជ្ញខ្លះនៃក្រុមរបស់យើងបាននិយាយថា៖ កូនប្រុសត្រូវទទួលបានចំណែកច្រើនជាងកូនស្រីពីរដង។ ក៏ប៉ុន្តែទស្សនៈដែលត្រឹមត្រូវដែលសុសសាយនោះគឺ ត្រូវប្រព្រឹត្តដោយស្មើភាពគ្នារវាងពួកគេទាំងពីរដូចដែលបានបង្ហាញនៅក្នុងហាទីស្ហ។
ក្បួនច្បាប់(ឬសេចក្តីសម្រេច)ណាដែលផ្ទុយនឹងច្បាប់បញ្ញត្តិឥស្លាម គឺក្លាយជាអសារបង់ ហើយមិនអាចអនុវត្តបានឡើយ។
អ្នកកាត់ក្តី និងអ្នកច្បាប់សាសនាត្រូវសុំការពន្យល់លម្អិតចំពោះរឿងដែលទាមទារឲ្យមានការពន្យល់ និងបកស្រាយបន្ថែម ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖ “តើអ្នកបានធ្វើដូចនេះចំពោះកូនៗទាំងអស់របស់អ្នកដែរឬទេ”?
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា អនុញ្ញាតឱ្យឪពុកម្តាយអាចដកហូតអំណោយដែលខ្លួនបានផ្តល់ទៅឱ្យកូនរបស់ខ្លួនវិញបាន។
បង្គាប់ប្រើឲ្យធ្វើនូវទង្វើទាំងឡាយណាដែលនាំមកនូវភាពសុខដុមរវាងបងប្អូន និងបោះបង់នូវអ្វីដែលអាចនាំមកនូវភាពគុំគួន ច្រណែនឈ្នានីសរវាងពួកគេ ឬនាំឱ្យមានភាពអកតញ្ញូចំពោះឪពុកម្តាយ។
التصنيفات
Providing for Children