إعدادات العرض
“តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី…
“តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉មស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក” [អាត់តាវហ្ពះ:១៩] រហូតដល់ចប់អាយ៉ាត់។
អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបាននៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ មានបុរសម្នាក់និយាយថា៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការផ្តល់ទឹកដល់អ្នកធ្វើធម្មយាត្រាហាជ្ជី។ បុរសម្នាក់ទៀតនិយាយថា៖ ៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការថែរក្សាម៉ាស្ជិតអាល់ហារ៉ម។ ហើយមានបុរសម្នាក់ទៀតនិយាយថា៖ ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺប្រសើរជាងអ្វីដែលពួកអ្នកនិយាយទៅទៀត។ នៅពេលនោះ អ៊ូមើរបានហាមឃាត់ពួកគេ ហើយបាននិយាយថា៖ ចូរពួកអ្នកកុំតម្លើងសំឡេងរបស់ពួកអ្នកនៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ ខណៈដែលនោះ គឺនៅក្នុងថ្ងៃជុមអាត់។ ក៏ប៉ុន្តែ នៅពេលណាដែលខ្ញុំសឡាតជុមអាត់រួច ខ្ញុំនឹងចូលទៅ(ជួបលោក) និងសួរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នាចំពោះវា។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉មស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក” [អាត់តាវហ្ពះ:១៩] រហូតដល់ចប់អាយ៉ាត់។
الترجمة
العربية Português دری Македонски Magyar ქართული Tiếng Việt বাংলা Kurdî Indonesia ไทย অসমীয়া Nederlands ਪੰਜਾਬੀ Tagalog Kiswahili Hausa English ગુજરાતી Русский मराठीالشرح
អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنهما បានរំលឹកថា នៅពេលដែលគាត់អង្គុយនៅក្បែរមិមពើរណាពី ﷺ គាត់បានឮបុរសម្នាក់និយាយថា៖ ខ្ញុំមិនខ្វល់ទេថា ខ្ញុំមិនបានសាងទង្វើអ្វីបន្ទាប់ពីខ្ញុំបានចូលឥស្លាម ក្រៅពីការផ្គត់ផ្គង់ទឹកដល់អ្នកធ្វើធម្មយាត្រាហាជ្ជី។ បុរសម្នាក់ទៀតនិយាយថា៖ ខ្ញុំមិនខ្វល់ទេថា ខ្ញុំមិនបានសាងទង្វើអ្វីបន្ទាប់ពីខ្ញុំចូលឥស្លាម ក្រៅពីការថែរក្សាម៉ាស្ជិតអាល់ហារ៉ម។ ហើយមានបុរសម្នាក់ទៀតនិយាយថា៖ ការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺប្រសើរជាងអ្វីដែលអ្នកទាំងពីរនិយាយទៅទៀត។ នៅពេលនោះ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានហាមឃាត់ពួកគេមិនឲ្យតម្លើងសំឡេងខ្លាំងៗនៅកន្លែងមិមពើរណាពី ﷺ នោះឡើយ ខណៈដែលពេលនោះ គឺជាពេលព្រឹកថ្ងៃជុមអាត់។ ក៏ប៉ុន្តែ នៅពេលណាដែលគាត់សឡាតជុមអាត់រួច គាត់នឹងចូលទៅជួបណាពី ﷺ ហើយសួរលោកចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ ﴿أَجَعَلْتُمْ سِقَايَةَ الْحَاجِّ وَعِمَارَةَ الْمَسْجِدِ الْحَرَامِ كَمَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَجَاهَدَ فِي سَبِيلِ اللَّهِ لَا يَسْتَوُونَ عِنْدَ اللَّهِ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ﴾ [سورة التوبة:19] “តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះមុខអល់ឡោះ។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ”។ [អាត់តាវហ្ពះ:១៩]فوائد الحديث
ទង្វើកុសលទាំងឡាយ គឺទទួលបានផលបុណ្យខុសៗគ្នា។
ភាពល្អប្រសើរជាងគ្នានៃទង្វើកុសលទាំងឡាយ គឺអាស្រ័យទៅតាមអ្វីដែលច្បាប់ឥស្លាមបានកំណត់ ពុំមែនអាស្រ័យលើការយល់ឃើញរបស់មនុស្សឡើយ។
បញ្ជាក់ពីឧត្តមភាពនៃការតស៊ូប្រយុទ្ធក្នុងមាគ៌ាអល់ឡោះដោយភ្ជាប់នឹងលក្ខខណ្ឌជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីការមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការតម្លើងសំឡេងឮៗនៅក្នុងម៉ាស្ជិតនៅថ្ងៃជុមអាត់ ក៏ដូចជាថ្ងៃផ្សេងៗទៀត ហើយក៏មិនត្រូវតម្លើងសំឡេងខ្លាំងៗ ដើម្បីផ្សព្វផ្សាយចំណេះដឹង ឬអ្វីផ្សេងទៀត នៅក្នុងពេលដែលមនុស្សជួបជុំគ្នាដើម្បីសឡាតនោះដែរ ព្រោះវានាំឱ្យមានការរំខានដល់ពួកគេ ក៏ដូចជាដល់អ្នកដែលកំពុងសឡាត និងអ្នកហ្ស៊ីកៀរទាំងឡាយ។
