إعدادات العرض
គេបានកំណត់ពេលឲ្យពួកយើងក្នុងការកោរពុកមាត់ កាត់ក្រចកដៃ ដករោមក្លៀក និងកោររោមប្រដាប់ភេទ…
គេបានកំណត់ពេលឲ្យពួកយើងក្នុងការកោរពុកមាត់ កាត់ក្រចកដៃ ដករោមក្លៀក និងកោររោមប្រដាប់ភេទ គឺមិនត្រូវទុកវាលើសពីសែសិបថ្ងៃឡើយ។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ គេបានកំណត់ពេលឲ្យពួកយើងក្នុងការកោរពុកមាត់ កាត់ក្រចកដៃ ដករោមក្លៀក និងកោររោមប្រដាប់ភេទ គឺមិនត្រូវទុកវាលើសពីសែសិបថ្ងៃឡើយ។
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português తెలుగు मराठी دری አማርኛ বাংলা Kurdî Македонски Tagalog Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ Türkçe پښتو Bosanskiالشرح
ណាពី ﷺ បានកំណត់ពេលក្នុងការកោរពុកមាត់ចំពោះបុរស ការកាត់ក្រចកដៃនិងក្រចកជើង ការដករោមក្លៀក និងការកោររោមប្រដាប់ភេទ គឺមិនត្រូវទុកវាដោយមិនបានកាត់លើសពីសែសិបថ្ងៃឡើយ។فوائد الحديث
អាស្សាវកានី បាននិយាយថា៖ មតិដែលត្រូវបានជ្រើសរើស គឺវាត្រូវបានកំណត់ក្នុងរយៈពេល 40 ថ្ងៃដូចដែលបានកំណត់ដោយព្យាការី ﷺ ។ ដូចនេះ គេមិនអនុញ្ញាតឲ្យទុកហួសពីនេះឡើយ។ ហើយគេមិនចាត់ទុកថា ផ្ទុយពីស៊ុណ្ណះឡើយ ចំពោះអ្នកដែលទុកមិនព្រមកោរឬកាត់ក្រោយពីវាដុះវែង រហូតដល់ផុតពេលវេលាដែលបានកំណត់នេះ។
អ៊ិពនូ ហ៊ូពៃរ៉ោះ បាននិយាយថា៖ ហាទីស្ហនេះ គឺជាកំណត់ពេលវេលាយូរបំផុតចំពោះអ្នកដែលពន្យារពេលក្នុងការកោរឬកាត់វា។ តែជាការប្រសើរ គឺត្រូវកោរឬកាត់វាមុននឹងដល់ពេលវេលាកំណត់នេះ។
ការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះការអនាម័យ ភាពជ្រះស្អាត និងភាពស្រស់ស្អាត។
កោរពុកមាត់ តាមរយៈការដកយករោមមួយចំនួនដែលដុះនៅលើបបូរមាត់ខាងលើ។
កោររោមក្លៀក តាមរយៈការជម្រុះចោលនូវរោមដែលដុះនៅត្រង់ក្លៀក។
កោររោមប្រដាប់ភេទ៖ សំដៅលើរោមដែលដុះនៅជុំវិញប្រដាប់ភេទបុរស និងស្ត្រី។
التصنيفات
Natural Cleanliness Practices