إعدادات العرض
“សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ!…
“សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅ? លោកបានឆ្លើយថា៖ “គឺអ្នកដែលអ្នកជិតខាងគ្មានភាពសុខសាន្ដពីទង្វើអាក្រក់របស់ខ្លួន”។
អំពី អាពូស្ហ៊ូរ៉ែហ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅ? លោកបានឆ្លើយថា៖ “គឺអ្នកដែលអ្នកជិតខាងគ្មានភាពសុខសាន្ដពីទង្វើអាក្រក់របស់ខ្លួន”។
[صحيح] [رواه البخاري]
الترجمة
العربية Tiếng Việt অসমীয়া Nederlands Bahasa Indonesia Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalog Українська ਪੰਜਾਬੀالشرح
ណាពី ﷺ លោកបានស្បថចំពោះអល់ឡោះ និងបានសង្កត់ធ្ងន់ដោយធ្វើការស្បថចំនួនបីដង ដោយលោកបានមានប្រសាសន៍ថា៖ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ ពេលនោះ សហាហ្ពាត់បានសួរលោកថា៖ តើអ្នកណាដែលមិនទាន់មានជំនឿនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ គឺមនុស្សដែលអ្នកជិតខាងរបស់ខ្លួន ខ្លាចការក្បត់ ការបំពាន និងទង្វើអាក្រក់របស់គេ។فوائد الحديث
ការបដិសេធសេចក្តីជំនឿពីអ្នកដែលមិនផ្ដល់ភាពសុខសាន្ដដល់អ្នកជិតខាងរបស់ខ្លួនពីការបំពាន និងប្រការអាក្រក់របស់គេ ជាភស្តុតាងបង្ហាញថា វាជាបាបកម្មធំ និងបង្ហាញថា អ្នកដែលធ្វើបែបនោះ សេចក្តីជំនឿរបស់គេមិនទាន់ពេញលេញឡើយ។
ជំរុញយ៉ាងខ្លាំងឱ្យធ្វើល្អចំពោះអ្នកជិតខាង និងបោះបង់ការបៀតបៀនពួកគេតាមរយៈពាក្យសម្ដី ឬទង្វើ។