إعدادات العرض
“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ…
“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ប្រសិនបើការទាមទាររបស់មនុស្សគ្រប់រូបត្រូវបានផ្តល់ឱ្យទៅតាមការទាមទាររបស់ពួកគេ ដោយគ្មានភស្តុតាង ឬទឡ្ហីករណ៍ណាមួយមកបញ្ជាក់ទេនោះ ប្រាកដជាមានមនុស្សជាច្រើននឹងទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់អ្នកដទៃជាពុំខាន។ ក៏ប៉ុន្តែតាមច្បាប់ ដើមចោទ ឬដើមបណ្តឹងចាំបាច់ត្រូវបង្ហាញភស្តុតាងនិងអំណះអំណាងចំពោះអ្វីដែលខ្លួនទាមទារ។ ប្រសិនបើខ្លួនមិនមានភស្តុតាងទេនោះ ការទាមទារត្រូវបង្ហាញដល់ចុងចោទ។ ប្រសិនបើចុងចោទបដិសេធ នោះគេត្រូវស្បថ ហើយរូបគេនឹងរួចផុតពីការចោទប្រកាន់។فوائد الحديث
អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ ហាទីស្ហនេះ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានឬគោលការណ៍នៃការវិនិច្ឆ័យក្តី និងជាប្រភពយោងដ៏សំខាន់នៅពេលមានការប្រកែកគ្នា និងជម្លោះទាស់ទែងគ្នា។
ច្បាប់បញ្ញត្តិអ៊ីស្លាមមានគោលបំណងការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់មនុស្សពីការក្លែងបន្លំ។
ចៅក្រមមិនអាចវិនិច្ឆ័យដោយផ្អែកលើចំណេះដឹងផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវផ្អែកលើភស្តុតាង។
រាល់ការទាមទារដែលគ្មានភស្តុតាងបញ្ជាក់នឹងត្រូវបានបដិសេធការទាមទាររបស់ពួកគេ មិនថាទាក់ទងនឹងបញ្ហាសិទ្ធិ ប្រតិបត្តិការ ឬក្នុងបញ្ហានៃជំនឿ និងចំណេះដឹងនោះឡើយ។
التصنيفات
Claims and Proofs