“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖…

“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំនិងត្រៀមទុកជាកិត្តិយសសម្រាប់ខ្ញុំបម្រើរបស់យើងដែលជាអ្នកសាងទង្វើកុសលនៅក្នុងឋានសួគ៌នូវអ្វីដែលភ្នែកមិនធ្លាន់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតស្រមៃដល់។ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ចូរសូត្រចុះ ប្រសិនបើអ្នកចង់៖ {فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ} (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]

فوائد الحديث

ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោកដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។

ជំរុញឲ្យគោរពប្រតិបត្តិចំពោះអល់ឡោះ និងបោះបង់អំពើអាក្រក់ដើម្បីទទួលបាននូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល។

អល់ឡោះជាម្ចាស់មិនបានបង្ហាញឲ្យយើងបានដឹងនូវរាល់អ្វីទាំងអស់ដែលមាននៅក្នុងឋានសួគ៌នៅក្នុងគម្ពីររបស់ទ្រង់ និងស៊ុណ្ណះណាពីរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អ្វីដែលយើងមិនបានដឹង គឺធំធេង និងអស្ចារ្យជាងអ្វីដែលយើងបានដឹងទៅទៀត។

បញ្ជាក់ពីភាពពេញលេញនៃបរមសុខក្នុងឋានសួគ៌ ហើយពិតណាស់ អ្នកនៅក្នុងឋានសួគ៌នឹងទទួលបាននូវក្តីរីករាយដោយគ្មានឡើយភាពអាប់អួរ ឬក្តីបារម្ភ។

ភាពសប្បាយរីករាយក្នុងលោកិយនេះ គឺបណ្តោះអាសន្នប៉ុណ្ណោះ។ ចំណែកឯបរលោកវិញ គឺល្អប្រសើរ និងស្ថិតស្ថេរជារៀងរហូត។

التصنيفات

Descriptions of Paradise and Hell