Descriptions of Paradise and Hell

Descriptions of Paradise and Hell

11- “(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។

14- “មនុស្សពីរប្រភេទដែលស្ថិតក្នុងចំណោមអ្នកឋាននរកដែលខ្ញុំមិនទាន់បានឃើញពួកគេនៅឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ដែលគេយកវាវាយធ្វើបាបមនុស្ស(ដោយអយុត្ដិធម៌) ហើយនិងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតកាយ ធ្វើដំណើរទាក់ទាញទៅរកការប្រព្រឹត្តអំពើអាក្រក់ ហើយខ្លួនពួកនាងក៏មានទំនោរទៅរកវាផងដែរ។

15- “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។