إعدادات العرض
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖…
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
[حسن صحيح] [رواه الترمذي وابن ماجه وأحمد]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Kiswahili தமிழ் دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm yao Ελληνικά አማርኛ Italiano Malagasyالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ មូលហេតុដ៏ចម្បងជាងគេបំផុតដែលនាំឲ្យមនុស្សចូលឋានសួគ៌មានពីរគឺ៖ ការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ។ ការកោតខ្លាចអល់ឡោះ៖ គឺអ្នកត្រូវបង្កើតឲ្យមានរបាំងការពារមួយរវាងខ្លួនអ្នកនិងទណ្ឌកម្មរបស់អល់ឡោះតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ សីលធម៌ល្អ៖ តាមរយៈការមានទឹកមុខញញឹម ធ្វើអំពើល្អ និងមិនប្រព្រឹត្តអាក្រក់ដាក់នរណាម្នាក់។ ហើយមូលហេតុដ៏ចម្បងជាងគេបំផុតដែលនាំឲ្យមនុស្សចូលឋាននរក ក៏មានពីរដែរគឺ៖ អណ្តាត និងប្រដាប់ភេទ។ ចំពោះអណ្តាត ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការភូតកុហក ការនិយាយដើមគេនិយាយចាក់រុកអ្នកដទៃ -ល-។ ចំណែកឯប្រដាប់ភេទវិញ ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការប្រព្រឹត្តអំពើហ្ស៊ីណា និងលីវ៉ត(រួមភេទនឹងភេទដូចគ្នា)ជាដើម។فوائد الحديث
ការចូលឋានសួគ៌ គឺមានមូលហេតុជាច្រើនដែលជាប់ទាក់ទងនឹងអល់ឡោះ ក្នុងនោះគឺការកោតខ្លាចអល់ឡោះ ហើយនិងមានមូលហេតុជាច្រើនទៀតដែលជាប់ទាក់ទងនឹងមនុស្ស ក្នុងចំណោមនោះ គឺការប្រកាន់ខ្ជាប់នូវសីលធម៌ល្អប្រពៃ។
គ្រោះថ្នាក់នៃអណ្តាតចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យចូលឋាននរក។
គ្រោះថ្នាក់នៃកាមតណ្ហា និងទង្វើអសីលធម៌ចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។