إعدادات العرض
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។…
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ?
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ? ពេលនោះ ទ្រង់បានមានបន្ទូលថា៖ យើងនឹងប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អជាងនេះទៅទៀត។ ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់! តើមានអ្វីដែលល្អជាងនេះទៅទៀតនោះ? ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្ដរបស់យើងដល់ពួកអ្នក។ ដូចនេះ យើងនឹងមិនក្រោធខឹងនឹងពួកអ្នកជារៀងរហូតបន្ទាប់ពីនេះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Tagalog Tiếng Việt Hausa Kurdî Português සිංහල অসমীয়া Kiswahili ગુજરાતી Nederlands پښتو नेपाली മലയാളം Кыргызча Română Svenska తెలుగు Српски ქართული Moore Magyar Македонски Čeština Українська Kinyarwanda Malagasy Wolof Azərbaycan ไทย मराठी ਪੰਜਾਬੀ دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ ខណៈដែលពួកគេស្ថិតនៅក្នុងឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌ទាំងឡាយ! ពេលនោះ ពួកគេបានតបថា៖ ក្រាបទូលព្រះជាម្ចាស់នៃយើងខ្ញុំ! ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ តើពួកអ្នកពេញចិត្តដែរឬទេ? ពួកគេឆ្លើយថា៖ បាទ យើងខ្ញុំពេញចិត្ត។ តើមានអ្វីដែលយើងខ្ញុំមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់យើងខ្ញុំនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ! អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើយើងគួរប្រទានអ្វីដែលប្រសើរជាងនេះទៀតដល់ពួកអ្នកដែរឬទេ? ពួកគេឆ្លើយថា៖ បពិត្រព្រះជាម្ចាស់! តើមានអ្វីដែលប្រសើរជាងនេះទៀតនោះ?! ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្តរបស់យើងដល់ពួកអ្នកជារៀងរហូត ហើយយើងនឹងមិនក្រោធខឹងនឹងពួកអ្នកទៀតឡើយជារៀងរហូតតទៅ។فوائد الحديث
បញ្ជាក់ពីការមានបន្ទូលរបស់អល់ឡោះជាម្ចាស់ជាមួយអ្នកឋានសួគ៌។
ដំណឹងរីករាយពីអល់ឡោះជាម្ចាស់ចំពោះអ្នកឋានសួគ៌ ដោយទ្រង់នឹងពេញចិត្តចំពោះពួកគេ និងមិនក្រោធខឹងនឹងពួកគេជារៀងរហូត។
អ្នកឋានសួគ៌ទាំងអស់ពេញចិត្តនឹងស្ថានភាពរបស់ខ្លួន ទោះបីជាពួកគេមានកម្រិត និងឋានៈខុសៗគ្នាក៏ដោយ ពីព្រោះពួកគេទាំងអស់គ្នាសុទ្ធតែឆ្លើយតបដោយពាក្យដូចគ្នាគឺ “ទ្រង់បានប្រទានដល់យើងខ្ញុំនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់”។