“ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ…

“ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។

អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានប្រាប់ថា ជាការពិតណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូដែលធ្វើឲ្យខួរក្បាលរបស់ជននោះពុះដូចឆ្នាំងស្ពាន់កំពុងពុះ ព្រោះតែកម្តៅដ៏ក្ដៅរបស់វា។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត។ នេះគឺដើម្បីឲ្យជននោះទទួលទណ្ឌកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត។

فوائد الحديث

ព្រមានចំពោះអ្នកដែលប្រព្រឹត្តអំពើបាប និងអ្នកគ្មានជំនឿអំពីភាពដែលគួរឲ្យខ្លាចរអានៃទណ្ឌកម្មក្នុងឋាននរក ដើម្បីឲ្យពួកគេចៀសឆ្ងាយអ្វីដែលនាំទៅកាន់វា។

អ្នកដែលចូលឋាននរកមានកម្រិតទណ្ឌកម្មខុសៗគ្នាអាស្រ័យទៅតាមអំពើអាក្រក់របស់ពួកគេ។

បញ្ជាក់ពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មក្នុងឋាននរក។ សូមអល់ឡោះជាម្ចាស់មេត្តាផ្តល់សុវត្ថិភាពដល់ពួកយើងពីវាផងចុះ។

التصنيفات

Descriptions of Paradise and Hell