“ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។…

“ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។

អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានប្រាប់ពីបរមសុខមួយចំនួននៅក្នុងឋានសួគ៌។ នៅក្នុងឋានសួគ៌នោះ សម្រាប់អ្នកមានជំនឿនឹងមានតង់ដ៏ធំទូលាយមួយដែលធ្វើអំពីគុជខ្យង។ តង់នោះមានទទឹងនិងបណ្តោយហុកសិបម៉ាយទៅលើមេឃ។ នៅគ្រប់ជ្រុងទាំងបួននៃតង់នោះ គឺមានភរិយាជាច្រើន។ ពួកគេមើលមិនឃើញគ្នាទៅវិញទៅមកឡើយ ហើយអ្នកមានជំនឿអាចដើរជុំវិញពួកគេ។

فوائد الحديث

បង្ហាញពីភាពអស្ចារ្យនៃបរមសុខរបស់អ្នកឋានសួគ៌។

លើកទឹកចិត្តឱ្យសាងទង្វើកុសលតាមរយៈការបង្ហាញពីបរមសុខនានាដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេ។

التصنيفات

Descriptions of Paradise and Hell