إعدادات العرض
“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
[صحيح] [رواه البخاري]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Kurdî Hausa Português മലയാളം မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands తెలుగు Kiswahili தமிழ் دری Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული Македонски Српски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ ឋាននរកត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វីៗដែលចំណង់តណ្ហាចូលចិត្តនៃការធ្វើនូវប្រការដែលគេហាមឃាត់ ឬធ្វេសប្រហែសចំពោះប្រការដែលដាក់កាតព្វកិច្ចឲ្យធ្វើ។ ដូច្នេះ ជនណាដែលដើរតាមចំណង់តណ្ហារបស់ខ្លួន គឺគេនឹងត្រូវចូលឋានរក។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយអ្វីៗដែលមនុស្សមិនចូលចិត្ត ដូចជាការអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បង្គាប់ប្រើ បោះបង់នូវប្រការទាំងឡាយដែលច្បាប់ហាមឃាត់ និងមានភាពអត់ធ្មត់លើប្រការទាំងនោះជាដើម។ ដូច្នេះ ប្រសិនបើគេតស៊ូ និងព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងចំពោះប្រការទាំងអស់នោះ គឺគេនឹងបានចូលឋានសួគ៌។فوائد الحديث
ក្នុងចំណោមមូលហេតុនៃការធ្លាក់ចូលទៅក្នុងចំណង់តណ្ហា គឺការលម្អរបស់ស្ហៃតនចំពោះប្រការអាក្រក់ រហូតធ្វើឲ្យមនុស្សមើលឃើញថាវាជាប្រការល្អ ហើយក៏ទោរទន់ទៅកាន់វា។
បង្គាប់ប្រើឲ្យនៅឲ្យឆ្ងាយពីចំណង់តណ្ហាដែលត្រូវបានហាមឃាត់ ព្រោះវាជាផ្លូវនាំទៅកាន់ឋាននរក ហើយត្រូវមានភាពអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត ព្រោះវាជាផ្លូវនាំទៅកាន់ឋានសួគ៌។
ឧត្តមភាពនៃការតស៊ូព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងនៅក្នុងការគោរពសក្ការៈ និងការអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត និងការលំបាកនានាដែលហ៊ុមព័ទ្ធការគោរពប្រតិបត្តិ។
التصنيفات
Descriptions of Paradise and Hell