إعدادات العرض
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ គេនឹងបានចូលឋានសួគ៌។…
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ គេនឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ គេនឹងចូលឋាននរក”។
អំពី ហ្ជាពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយទេនោះ គេនឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ គេនឹងចូលឋាននរក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Русский Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල ไทย دری Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy or Română Kinyarwanda тоҷикӣ O‘zbek Akan नेपाली Moore Azərbaycan Wolof Oromoo Soomaali Українська bm rn ქართული Македонски Српскиالشرح
ណាពី ﷺ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលបានស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយទេនោះ កន្លែងចុងក្រោយរបស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌ ទោះបីជារូបគេអាចត្រូវទទួលទណ្ឌកម្មខ្លះព្រោះតែបាបកម្មមួយចំនួនរបស់គេក៏ដោយ។ ប៉ុន្តែជនណាដែលបានស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ គឺរូបគេនឹងស្ថិតក្នុងឋាននរកជាអមតៈ។فوائد الحديث
ឧត្តមភាពនៃជំនឿចំពោះអល់ឡោះតែមួយគត់(តាវហេទ) ហើយពិតណាស់ វាជាមូលហេតុមួយដែលនាំឲ្យរូបគេរួចផុតពីការស្ថិតនៅជាអមតៈក្នុងឋាននរក។
ឋានសួគ៌ និងឋាននរកគឺស្ថិតនៅជិតមនុស្សលោក ដោយរវាងរូបគេ និងឋានទាំងពីរនេះ គឺមានតែសេចក្តីស្លាប់ប៉ុណ្ណោះ(ដែលនៅបាំង)។
ព្រមានពីអំពើស្ហ៊ីរិកទោះបីតិចក្តី ច្រើនក្តី ព្រោះថាការរួចផុតពីឋាននរក គឺតាមរយៈការចៀសវាងពីអំពើស្ហ៊ីរិកនេះឯង។
ទង្វើរបស់មនុស្ស គឺអាស្រ័យលើស្ថានភាពនៃជីវិតចុងក្រោយរបស់ពួកគេ។