“នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក…

“នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពួកយើងបានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែបានឮសំឡេងអ្វីមួយធ្លាក់។ ពេលនោះ ណាពី ﷺ លោកបានសួរថា៖ “តើពួកអ្នកដឹងដែរឬទេ តើនេះជាសំឡេងអ្វី”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានឮសំឡេងរំខានមួយប្រៀបដូចជាការធ្លាក់នៃវត្ថុអ្វីមួយ។ ពេលនោះ លោកបានសួរបណ្តាសហាហ្ពាត់ رضي الله عنهم ដែលនៅជាមួយលោកអំពីសំឡេងនោះ។ ពួកគេបានឆ្លើយថា៖ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដឹងច្បាស់បំផុត។ ណាពី ﷺ ក៏បានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ជាការពិតណាស់ សំឡេងដែលពួកអ្នកបានឮនេះគឺជាដុំថ្មដែលត្រូវបានគេបោះចូលទៅក្នុងឋាននរកកាលពីចិតសិបឆ្នាំមុន ហើយវាបានធ្លាក់ចុះទៅក្នុងឋាននរក រហូតដល់ពេលនេះទើបវាធ្លាក់ទៅដល់បាតនរក ពេលដែលពួកអ្នកបានឮសំឡេងនេះ។

فوائد الحديث

ជំរុញឱ្យត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកដោយការសាងទង្វើកុសល និងព្រមានពីភ្លើងនរក។

គប្បីភ្ជាប់ការចេះដឹងទៅកាន់អល់ឡោះជាម្ចាស់ចំពោះអ្វីដែលខ្លួនមិនបានដឹង។

គ្រូបង្រៀនគួរទាញចំណាប់អារម្មណ៍និងការយកចិត្តទុកដាក់មុនពេលពន្យល់ ដើម្បីឱ្យកាន់តែងាយយល់។

التصنيفات

Descriptions of Paradise and Hell