“(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់…

“(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។

អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។ នោះដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថា៖ ឋានសួគ៌នេះត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង”។ (អាល់អាក់រ៉ហ្វ៖៤៣)។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ក្នុងពេលដែលអ្នកឋានសួគ៌កំពុងតែសោយសុខនឹងបរមសុខនៅក្នុងឋានសួគ៌ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជារៀងរហូត ដោយពួកអ្នកនឹងមិនមានជំងឺឈឺថ្កាត់ទៀតឡើយនៅក្នុងឋានសួគ៌នេះ សូម្បីតែបន្តិចក៏ដោយ។ ពួកអ្នកនឹងមានជីវិតជារៀងរហូតដោយពួកអ្នកនឹងមិនស្លាប់ទៀតឡើយនៅក្នុងឋានសួគ៌នេះ សូម្បីតែការគេងដែលជាការស្លាប់តូចនោះក៏គ្មានដែរ។ ពួកអ្នកនឹងនៅជាក្មេងជំទង់ នៅជាយុវវ័យជារៀងរហូតដោយពួកអ្នកនឹងមិនចាស់ឡើយនៅក្នុងឋានសួគ៌នេះ។ ហើយពួកអ្នកនឹងរីករាយនិងសោយសុខជារៀងរហូតដោយពួកអ្នកនឹងមិនមានទុក្ខព្រួយ ឬការខ្វល់ខ្វាយណាមួយទៀតឡើយនៅក្នុងឋានសួគ៌នេះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ونُودُوا أنْ تلكم الجنة أورثتموها بما كنتم تعملون” (ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថា៖ ឋានសួគ៌នេះត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង)។ (អាល់អាក់រ៉ហ្វ៖៤៣)។

فوائد الحديث

បញ្ហាធំបួនយ៉ាងដែលធ្វើឱ្យជីវិតបាត់បង់សុភមង្គលក្នុងជីវិតលោកិយ ទោះបីជាគេមានជីវភាពស្តុកស្តម្ភយ៉ាងណាក៏ដោយគឺ ជំងឺ សេចក្តីស្លាប់ ភាពចាស់ជរា ការខ្វល់ខ្វាយនិងទុក្ខព្រួយដោយសារតែការភ័យខ្លាចសត្រូវ ភាពក្រីក្រ និងសង្គ្រាមជាដើម។ អ្នកឋានសួគ៌ គឺពួកគេរួចផុត និងជ្រះស្រឡះពីបញ្ហាទាំងនេះដែលជាហេតុធ្វើឲ្យពួកគេទទួលបាននូវសុភមង្គលពេញលេញ។

បរមសុខក្នុងឋានសួគ៌ខុសពីបរមសុខនៅលើលោកិយ ព្រោះបរមសុខក្នុងឋានសួគ៌ គឺគ្មានការភ័យខ្លាចនៅក្នុងវាឡើយ។ ចំណែកឯបរមសុខនៅលើលោកិយវិញ គឺមិនឋិតថេរ អាចមានការឈឺចាប់ និងមានជំងឺផ្សេងៗ។

លើកទឹកចិត្តឱ្យសាងអំពើល្អដែលនាំទៅកាន់បរមសុខក្នុងឋានសួគ៌។

التصنيفات

Descriptions of Paradise and Hell