إعدادات العرض
“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖…
“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ
អំពី ស៊ូហែប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? ពួកគេឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? នៅពេលនោះ ទ្រង់បានបើករបាំងចេញ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Português සිංහල Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली ქართული Magyar Moore తెలుగు Svenska Кыргызча ಕನ್ನಡ Українська Kinyarwanda Oromoo Македонски ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof Lietuviųالشرح
ណាពី ﷺ លោកបានប្រាប់ថា នៅពេលអ្នកឋានសួគ៌បានចូលទៅក្នុងឋានសួគ៌ហើយនោះ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? អ្នកឋានសួគ៌ទាំងអស់បានឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់ដករបាំងចេញ ហើយរបាំងរបស់ទ្រង់នោះ គឺពន្លឺ។ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ។فوائد الحديث
របាំងត្រូវបានគេដកចេញពីអ្នកឋានសួគ៌ ហើយពេលនោះ ពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ពួកគេ។ ចំណែកពួកគ្មានជំនឿវិញនឹងត្រូវបានគេរារាំងមិនឲ្យមើលឃើញឡើយ។
បរមសុខក្នុងឋានសួគ៌ដែលធំធេងជាងគេបំផុត គឺការដែលអ្នកមានជំនឿបានឃើញព្រះជាម្ចាស់របស់ខ្លួន។
អ្នកឋានសួគ៌ទាំងអស់ ទោះបីមានឋានៈខុសគ្នាក៏ដោយ ពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ខ្លួន។
បញ្ជាក់ពីក្ដីសប្បុរសរបស់អល់ឡោះចំពោះអ្នកមានជំនឿទាំងឡាយ ដោយទ្រង់បានបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
សារៈសំខាន់នៃការរួសរាន់ឆ្ពោះទៅកាន់ឋានសួគ៌តាមរយៈការសាងទង្វើកុសល និងការគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ﷺ ។
التصنيفات
Descriptions of Paradise and Hell