“ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានផ្សារមួយដែលពួកគេទៅជារៀងរាល់ថ្ងៃសុក្រ

“ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានផ្សារមួយដែលពួកគេទៅជារៀងរាល់ថ្ងៃសុក្រ

អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានផ្សារមួយដែលពួកគេទៅជារៀងរាល់ថ្ងៃសុក្រ។ នៅពេលនោះ មានខ្យល់បក់មកពីទិសខាងជើងប៉ះត្រូវមុខ និងសម្លៀកបំពាក់របស់ពួកគេធ្វើឲ្យពួកគេកាន់តែមានសម្រស់ស្រស់ស្អាតថែមទៀត។ នៅពេលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ក្រុមគ្រួសាររបស់ពួកគេក៏កាន់តែមានសម្រស់ស្អាតឡើងផងដែរ។ ហើយក្រុមគ្រួសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ សូមស្បថនឹងអល់ឡោះ! បន្ទាប់ពីពួកអ្នកចាកចេញពីពួកយើងទៅ ពួកអ្នកពិតជាកាន់តែស្រស់ស្អាតឡើងៗ។ ពួកគេក៏តបវិញថា៖ ចំណែកពួកអ្នកវិញ ស្បថនឹងអល់ឡោះ ពួកអ្នកក៏កាន់តែស្រស់ស្អាតឡើងៗផងដែរ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានកន្លែងមួយដែលពួកគេជួបជុំគ្នានៅទីនោះ។ ពុំមានការទិញលក់អ្វីនៅទីនោះឡើយដោយពួកគេអាចយកអ្វីពីទីនោះតាមដែលពួកគេប្រាថ្នា ហើយពួកគេទៅទីនោះនូវរៀងរាល់ប្រាំពីរថ្ងៃម្តង។ នៅពេលនោះ មានខ្យល់បក់មកពីទិសខាងជើងមកប៉ះត្រូវមុខ និងសម្លៀកបំពាក់របស់ពួកគេធ្វើឲ្យពួកគេកាន់តែមានសម្រស់ស្រស់ស្អាតថែមទៀត។ នៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ក្រុមគ្រួសាររបស់ពួកគេក៏កាន់តែមានសម្រស់ស្អាតឡើងដូចគ្នាដែរ។ ហើយក្រុមគ្រួសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ សូមស្បថនឹងអល់ឡោះ! បន្ទាប់ពីពួកអ្នកចាកចេញពីពួកយើងទៅ ពួកអ្នកពិតជាកាន់តែស្រស់ស្អាតឡើងៗ។ ពួកគេក៏បានតបវិញថា៖ ស្បថនឹងអល់ឡោះ ចំណែកពួកអ្នកវិញក៏ដូចគ្នាដែរ។ ពួកអ្នកក៏កាន់តែស្រស់ស្អាតឡើងៗដូចគ្នា។

فوائد الحديث

បញ្ជាក់ថា ពិតណាស់អ្នកឋានសួគ៌ គឺកាន់តែស្រស់ស្អាតឡើងៗ។

ហាទីស្ហទាំងនេះ ជំរុញមនុស្សឲ្យសាងទង្វើកុសលដែលនាំពួកគេទៅកាន់លំនៅឋានដ៏ប្រពៃនេះ។

ការរំលឹកជាពិសេសពីខ្យល់បកពីទិសខាងជើង ដោយសារតែវាជាខ្យល់ដែលល្អជាងគេសម្រាប់ពួកអារ៉ាប់ ពីព្រោះវាជាខ្យល់ដែលនាំមកនូវប្រការល្អ និងទឹកភ្លៀង។

ជំរុញឲ្យធ្វើការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តាមរយៈការរំលឹកពីឋានសួគ៌ និងបរមសុខរបស់វា។

التصنيفات

Descriptions of Paradise and Hell