إعدادات العرض
ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî தமிழ் অসমীয়া Nederlands Kiswahili ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
ណាពី ﷺ លោកបានប្រាប់ថា៖ ជាការពិតណាស់ អ្នកដែលមានកម្រិតទាបជាងគេបំផុត និងមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត រហូតដល់គ្មានបំណងប្រាថ្នាណាមួយនៅសល់ដែលរូបគេមិនទាន់បានប៉ងប្រាថ្នានោះឡើយ។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់សួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ រួចរាល់ហើយ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត។فوائد الحديث
បញ្ជាក់ពីឋានៈ និងកម្រិតផ្សេងៗគ្នារបស់អ្នកឋានសួគ៌។
បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។
បរមសុខក្នុងឋានសួគ៌គ្មានដែនកំណត់ឡើយ។ ផ្ទុយទៅវិញ នៅទីនោះ អ្នកមានជំនឿនឹងបានឃើញនូវអ្វីគ្រប់យ៉ាងដែលខ្លួនប៉ងប្រាថ្នា និងចង់បាន ជាការប្រោសប្រទាន និងជាក្តីសប្បុរសពីអល់ឡោះជាម្ចាស់។