إعدادات العرض
“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ
“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។
[صحيح] [متفق عليه]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore or Kurdî Soomaali Français Wolof Azərbaycan Tagalog Українська தமிழ் bm Deutsch ქართული Português Македонски Magyar فارسی Русский 中文 አማርኛ Malagasy Oromoo ไทยالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ភ្លើងដែលគេប្រើក្នុងលោកិយសព្វថ្ងៃនេះ គឺគ្រាន់តែជាមួយភាគនៃចិតសិបភាគ(មួយភាគចិតសិប)របស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ។ ដូចនេះ ភ្លើងនរកត្រូវបានគេបន្ថែមនូវកម្រិតកម្តៅរបស់វាឲ្យក្តៅជាងភ្លើងដែលប្រើក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង)។ មួយភាគៗរបស់វា គឺមានកម្តៅស្មើនឹងកម្តៅនៃភ្លើងដែលប្រើប្រាស់ក្នុងលោកិយសព្វថ្ងៃនេះ។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! ក្តៅត្រឹមភ្លើងក្នុងលោកិយនេះ គឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលចូលឋាននរកនោះ។ លោកបានតបថា៖ គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង) ហើយរាល់កំដៅមួយភាគរបស់វានោះ គឺស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ។فوائد الحديث
ព្រមានពីភ្លើងនរកដើម្បីឲ្យមនុស្សចៀសឆ្ងាយពីទង្វើដែលនាំទៅកាន់ឋាននរក។
ភាពធំធេងនៃនរកជើហាន់ណាំ ទណ្ឌកម្មរបស់វា និងកម្តៅដ៏សែនក្ដៅរបស់វា។