إعدادات العرض
“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ…
“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន
អំពី អ៊ូសាម៉ះ ពិន ហ៊្សេទ رضي الله عنهما បាននិយាយថា៖ មានគេនិយាយទៅកាន់គាត់ថា៖ តើអ្នកមិនចូលជួប អ៊ូស្មាន ហើយនិយាយជាមួយគាត់ទេឬ? គាត់បានឆ្លើយថា៖ តើពួកអ្នកគិតថា ខ្ញុំមិននិយាយជាមួយគាត់ លើកលែងតែឲ្យពួកអ្នកឮឬ? សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាបាននិយាយផ្ទាល់ជាមួយគាត់តែពីរនាក់ដោយខ្ញុំមិនចាប់ផ្តើមរឿងមួយដែលខ្ញុំមិនចង់ក្លាយជាមនុស្សដំបូងដែលចាប់ផ្តើមវាឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់អ្នកដែលជាអ្នកដឹកនាំលើខ្ញុំថា គាត់ជាមនុស្សល្អបំផុតនោះដែរ បន្ទាប់ពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន។ ពេលនោះ អ្នកឋាននរកបានប្រមូលផ្តុំគ្នាជុំវិញបុរសនោះ ហើយសួរថា៖ នែអ្នក! តើមានអ្វីកើតឡើងចំពោះអ្នក? តើអ្នកមិនធ្លាប់បានប្រើគេឲ្យធ្វើអំពើល្អ និងហាមឃាត់គេពីអំពើអាក្រក់ទេឬ? បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ ខ្ញុំពិតជាបានប្រើគេឲ្យធ្វើអំពើល្អមែន តែខ្ញុំមិនធ្វើវាឡើយ។ ហើយខ្ញុំក៏បានហាមឃាត់គេពីអំពើអាក្រក់ពិតមែន តែខ្ញុំបែរជាធ្វើវាទៅវិញ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල অসমীয়া Tiếng Việt ગુજરાતી Nederlands پښتو नेपाली Svenska മലയാളം Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Kinyarwanda Magyar Македонски Čeština Українська Lietuvių Azərbaycan Wolof Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ دری አማርኛ Deutschالشرح
មានគេនិយាយទៅកាន់អ៊ូសាម៉ះ ពិន ហ៊្សេទ رضي الله عنهما ថា៖ តើអ្នកមិនចូលទៅជួបអ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه ដើម្បីនិយាយជាមួយគាត់អំពីភាពវឹកវរ(ហ្វិតណះ)ដែលកើតឡើងរវាងមនុស្សលោក ហើយព្យាយាមពន្លត់វាទេឬ? ពេលនោះ គាត់បានប្រាប់ពួកគេថា គាត់បាននិយាយជាមួយអ៊ូស្មានដោយស្ងាត់ៗដើម្បីការពារផលប្រយោជន៍ ពុំមែនដើម្បីធ្វើឲ្យមានភាពរំជើបរំជួលបង្កជាភាពវឹកវរនោះទេ ហើយគោលបំណងរបស់គាត់ គឺគាត់មិនចង់ប្រកាសជាចំហជាសាធារណៈនូវការជំទាស់ប្រឆាំងនឹងអ្នកដឹកនាំនៅចំពោះមុខមហាជននោះឡើយ ព្រោះវានឹងនាំឱ្យមានការមិនគោរពថ្នាក់ដឹកនាំ ហើយវាជាទ្វារនៃភាពវឹកវរ និងប្រការអាក្រក់ ដែលគាត់មិនចង់ក្លាយជាមនុស្សដំបូងដែលបើកវានោះឡើយ។ បន្ទាប់មក អ៊ូសាម៉ះ رضي الله عنه បាននិយាយថា គាត់បានផ្តល់ដំបូន្មានដល់អ្នកដឹកនាំដោយសម្ងាត់ហើយគាត់មិននិយាយបញ្ជោរនរណាម្នាក់ឡើយ ទោះបីអ្នកនោះជាមេដឹកនាំក៏ដោយ ហើយក៏មិននិយាយលើកជើង ដោយសរសើរពួកគេនៅចំពោះមុខនូវរឿងដែលមិនពិតនោះដែរ។ នេះគឺបន្ទាប់ពីគាត់បានឮពីណាពី ﷺ លោកបានមានប្រសាសន៍ថា នៅថ្ងៃបរលោក នឹងមានបុរសម្នាក់ត្រូវបានគេបោះទៅក្នុងភ្លើងនរក ហើយពោះវៀនរបស់បុរសនោះបានចេញពីពោះយ៉ាងលឿនព្រោះតែកម្តៅ និងទណ្ឌកម្មដ៏ខ្លាំងក្លា។ បុរសនោះដើរជុំវិញពោះវៀនខ្លួនឯងក្នុងស្ថានភាពបែបនេះក្នុងភ្លើងនរក ដូចជាសត្វលាដែលបង្វិលត្បាល់កិន។ ពេលនោះ អ្នកដែលនៅក្នុងឋាននរកបានប្រមូលផ្តុំគ្នាជារង្វង់ជុំវិញបុរសនោះ ហើយសួរបុរសនោះថា៖ នែអ្នក! តើអ្នកមិនធ្លាប់បានប្រើគេឲ្យធ្វើអំពើល្អ និងហាមឃាត់គេពីអំពើអាក្រក់ទេឬ? បុរសនោះបានឆ្លើយថា៖ មែនហើយ ខ្ញុំពិតជាបានប្រើគេឲ្យធ្វើអំពើល្អមែន តែខ្ញុំមិនធ្វើវាឡើយ។ ហើយខ្ញុំក៏បានហាមឃាត់គេពីអំពើអាក្រក់ពិតមែន តែខ្ញុំខ្លួនឯងបែរជាធ្វើវាទៅវិញ។فوائد الحديث
ជាគោលការណ៍នៅក្នុងការផ្តល់ដំបូន្មានដល់ថ្នាក់ដឹកនាំ គឺត្រូវធ្វើឡើងដោយស្ងាត់ៗ ហើយមិនត្រូវនិយាយវាសាធារណៈនៅចំពោះមុខមហាជនឡើយ។
ព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលសម្តីផ្ទុយពីទង្វើ។
ត្រូវមានសុជីវធម៌ និងភាពទន់ភ្លន់ជាមួយថ្នាក់ដឹកនាំ ហើយត្រូវបង្គាប់ប្រើពួកគេឱ្យធ្វើអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់។
ហាមឃាត់ចំពោះការនិយាយបញ្ជោរមេដឹកនាំ ដោយការលើកសរសើរចំពោះអ្វីដែលផ្ទុយពីការពិត។
التصنيفات
Descriptions of Paradise and Hell