“គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។…

“គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានទទួលដំណឹងអ្វីមួយពីបណ្ដាសហាហ្ពាត់របស់លោក។ លោកក៏បានថ្លែងសុន្ទរកថាដោយបានមានប្រសាសន៍ថា៖ “គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន”។ គាត់បាននិយាយថា៖ គ្មានថ្ងៃណាមួយដែលបណ្ដាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ ជួបប្រទះនូវទុក្ខព្រួយជាងថ្ងៃនោះឡើយ។ គាត់បាននិយាយទៀតថា៖ ពួកគេបានគ្របមុខ យំខ្សឹកខ្សួល។ គាត់បានបន្តថា៖ ពេលនោះ អ៊ូមើរបានក្រោកឈរ ហើយនិយាយថា៖ ពួកយើងពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា និងមូហាំម៉ាត់ជាណាពី។ អាណាសបាននិយាយទៀតថា៖ នៅពេលនោះ បុរសម្នាក់នោះបានក្រោកឈរ ហើយសួរថា៖ តើឪពុកខ្ញុំជានរណា? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ឪពុករបស់អ្នក ឈ្មោះនេះ”។ ពេលនោះ គេបានបញ្ចុះអាយ៉ាត់៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ ﴾ [سورة المائدة(101)] (ឱបណ្ដាអ្នកមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន)។

[صحيح] [متفق عليه]

الشرح

រ៉ស៊ូលុលឡោះ ﷺ លោកបានទទួលដំណឹងអ្វីមួយពីបណ្ដាសហាហ្ពាត់របស់លោក។ ពោលគឺពួកគេបានសួរលោកនូវសំណួរជាច្រើន រហូតដល់លោកបានខឹង ហើយលោកក៏បានថ្លែងសុន្ទរកថាដោយមានប្រសាសន៍ថា៖ គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អណាមួយច្រើនជាងអ្វីដែលខ្ញុំបានឃើញវានៅក្នុងឋានសួគ៌នាថ្ងៃនេះនោះឡើយ ហើយក៏មិនដែលឃើញប្រការអាក្រក់ណាមួយច្រើនជាងអ្វីដែលខ្ញុំបានឃើញវាក្នុងឋាននរកនាថ្ងៃនេះនោះដែរ។ ប្រសិនបើពួកអ្នកបានឃើញនូវអ្វីដែលខ្ញុំបានឃើញ និងបានដឹងនូវអ្វីដែលខ្ញុំបានដឹងចំពោះអ្វីដែលខ្ញុំបានឃើញក្នុងថ្ងៃនេះ និងថ្ងៃមុននោះ អ្នកនឹងសោកសៅ ហើយប្រាកដជានឹងសើចតិច និងយំច្រើនជាមិនខាន។ អាណាស رضي الله عنه បាននិយាយថា៖ គ្មានថ្ងៃណាមួយដែលបណ្ដាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ ជួបប្រទះនូវទុក្ខព្រួយជាងថ្ងៃនោះឡើយ ហើយពួកគេបាននាំគ្នាគ្របមុខ យំខ្សឹកខ្សួល។ ពេលនោះ អ៊ូមើរ رضي الله عنه បានក្រោកឈរ ហើយនិយាយថា៖ ពួកយើងពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា និងមូហាំម៉ាត់ជាណាពី។ អាណាសបាននិយាយទៀតថា៖ នៅពេលនោះ បុរសម្នាក់នោះបានក្រោកឈរ ហើយសួរថា៖ តើឪពុកខ្ញុំជានរណា? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ ឪពុករបស់អ្នក ឈ្មោះនេះ។ ពេលនោះ គេក៏បានបញ្ចុះអាយ៉ាត់៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ ﴾ [سورة المائدة(101)] (ឱបណ្ដាអ្នកមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន)។ (អាល់ម៉ាអ៊ីហ្ទះ៖១០១)

فوائد الحديث

ស៊ូណិតឲ្យយំដោយខ្លាចទណ្ឌកម្មរបស់អល់ឡោះ និងមិនត្រូវសើចច្រើននោះឡើយ ពីព្រោះវាបង្ហាញពីការភ្លេចភ្លាំង និងចិត្តរឹងរួស។

បណ្តាសហាហ្ពាត់ رضي الله عنهم ទទួលឥទ្ធិពលពីដំបូន្មាន និងមានការខ្លាចយ៉ាងខ្លាំងចំពោះទណ្ឌកម្មរបស់អល់ឡោះ។

ស៊ូណិតគ្របមុខនៅពេលយំ។

អាល់ខត់តពី បាននិយាយថា៖ ហាទីស្ហនេះ គឺចំពោះអ្នកដែលសួរសំណួរដាក់បន្ទុកខ្លួនឯងចំពោះអ្វីដែលពុំមានការចាំបាច់។ រីឯចំពោះអ្នកដែលសួរអ្វីមួយក្នុងបំណងចង់ដឹងព្រោះតែភាពចាំបាច់ដោយសារមានបញ្ហាអ្វីមួយកើតឡើង ហើយគេសួរពីបញ្ហានោះ គឺគ្មានបាបកម្ម ឬការស្តីបន្ទោសអ្វីចំពោះគេនោះឡើយ។

ជំរុញឲ្យប្រកាន់ប្រកាន់ខ្ជាប់លើការគោរពប្រតិបត្តិអល់ឡោះ និងចៀសឆ្ងាយពីអំពើល្មើសចំពោះទ្រង់ ហើយត្រូវឈប់ត្រឹមព្រំដែនរបស់ទ្រង់។

ហាទីស្ហនេះបង្ហាញថា អនុញ្ញាតឲ្យបង្ហាញពីកំហឹងនៅពេលផ្តល់ដំបូន្មាន និងបង្រៀន។

التصنيفات

Descriptions of Paradise and Hell