“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក…

“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖ “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។

[صحيح] [متفق عليه]

الشرح

ក្នុងថ្ងៃរ៉យ៉ា ណាពី ﷺ លោកបានចេញទៅកាន់កន្លែងសឡាត។ លោកធ្លាប់បានសន្យាជាមួយស្ត្រីទាំងឡាយថា នឹងផ្ដល់ការទូន្មានដោយឡែកដល់ពួកនាង។ ដូចនេះ ក្នុងថ្ងៃនោះ លោកក៏បំពេញតាមការសន្យានោះ។ លោកបានមានប្រសាសន៍ថា៖ ឱស្ត្រីទាំងឡាយ! ចូរពួកនាងបរិច្ចាគទាន និងសុំការអភ័យទោសពីអល់ឡោះឱ្យបានច្រើន ព្រោះប្រការទាំងពីរនេះជាមូលហេតុដ៏ចម្បងក្នុងការលុបលាងបាបកម្ម។ ជាការពិតណាស់ នៅយប់អ៊ិសរ៉ក ខ្ញុំបានឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង។ ពេលនោះ មានស្ត្រីម្នាក់ក្នុងចំណោមពួកនាងដែលមានប្រាជ្ញា គំនិត និងភាពថ្លៃថ្នូរបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាភាគច្រើននៃអ្នកឋាននរក គឺជាពួកយើង(ជាស្ត្រី)ទៅវិញ? លោកបានឆ្លើយថា៖ ដោយសារហេតុផលមួយចំនួនដូចជា ពួកនាងចូលចិត្តប្រទេចផ្តាសា ជេរប្រមាថ ហើយនិងបដិសេធសិទ្ធិរបស់ស្វាមី។ បន្ទាប់មក លោកបានពណ៌នាពីលក្ខណៈរបស់ពួកនាងដោយប្រសាសន៍របស់លោកថា៖ ខ្ញុំមិនដែលឃើញអ្នកណាដែលមានភាពខ្វះខាតផ្នែកបញ្ញានិងសាសនា តែអាចគ្រប់គ្រងបុរសដែលមានសតិសម្បជញ្ញៈប្រាជ្ញា ការតាំងចិត្ត និងដឹកនាំកិច្ចការរបស់ខ្លួនបានល្អជាងពួកនាងឡើយ។ ស្ត្រីនោះបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាភាពខ្វះខាតផ្នែកប្រាជ្ញា និងសាសនារបស់ស្ត្រីនោះ? លោកបានឆ្លើយថា៖ ចំពោះភាពខ្វះខាតផ្នែកប្រាជ្ញា គឺការធ្វើសាក្សីរបស់ស្ត្រីពីរនាក់ស្មើនឹងការធ្វើសាក្សីរបស់បុរសម្នាក់។ នេះជាភាពខ្វះខាតផ្នែកប្រាជ្ញា។ រីឯភាពខ្វះខាតផ្នែកសាសនាវិញ គឺការថយចុះនៃទង្វើកុសលដោយសារតែពួកនាងមិនបានសឡាតអស់រយៈពេលជាច្រើនយប់ ច្រើនថ្ងៃ ព្រោះតែការមករដូវ ហើយក៏មិនបានបួសខែរ៉ម៉ាហ្ទនផងដែរព្រោះតែការមករដូវនេះ។ នេះហើយជាភាពខ្វះខាតផ្នែកសាសនា។ ប៉ុន្តែពួកនាងមិនត្រូវបានគេស្តីបន្ទោសឡើយ ហើយក៏មិនទទួលទោសពៃរ៍អ្វីនោះដែរ ព្រោះនេះជាទំនោរធម្មជាតិ ដូចដែលមនុស្សត្រូវបានបង្កើតមកដោយមានទំនោរស្រឡាញ់ទ្រព្យសម្បត្តិ តក់ក្រហល់ក្នុងកិច្ចការរបស់ខ្លួន និងមានរឿងជាច្រើនដែលមិនបានដឹង និងផ្សេងៗ។ ប៉ុន្តែលោកបានរំលឹកពីរឿងនេះដើម្បីព្រមានពីការជាប់ចិត្តនឹងពួកនាង។

فوائد الحديث

ស៊ូណិតឱ្យស្ត្រីចេញទៅសឡាតរ៉យ៉ា និងផ្តល់ដំបូន្មានដល់ពួកនាងដោយឡែក។

ការមិនដឹងគុណប្តី និងការចូលចិត្តប្រទេចផ្តាសា គឺជាបាបកម្មធំ ព្រោះមានការព្រមាននូវឋាននរកដែលជាសញ្ញាបញ្ជាក់ពីបាបកម្មធំ។

ហាទីស្ហនេះបញ្ជាក់ថា ជំនឿមានការកើនឡើង និងថយចុះ។ ដូចនេះ អ្នកដែលគោរពសក្ការៈចំពោះអល់ឡោះច្រើន សេចក្តីជំនឿនិងសាសនារបស់គេក៏កើនឡើង។ ហើយជនណាដែលគោរពសក្ការៈចំពោះអល់ឡោះបានតិច សេចក្តីជំនឿនិងសាសនារបស់គេក៏ថយចុះដែរ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ប្រាជ្ញាអាចមានការកើនឡើង និងថយចុះ។ ក៏ដូចគ្នាដែរ សេចក្តីជំនឿ។ ការលើកឡើងពីភាពខ្វះខាតចំពោះស្ត្រី គឺពុំមែនក្នុងន័យស្តីបន្ទោសពួកនាងឡើយ ព្រោះនេះជាផ្នែកមួយនៃធម្មជាតិរបស់ស្ត្រី។ ប៉ុន្តែការរំលឹកនេះ គឺដើម្បីព្រមានកុំឱ្យងុបងល់ជាមួយនឹងពួកនាង។ ដូច្នេះហើយទើបទណ្ឌកម្មត្រូវបានកំណត់លើអ្វីដែលបានរៀបរាប់ដូចជា ការបដិសេធ និងរឿងផ្សេងទៀត មិនមែនព្រោះតែភាពខ្វះខាតឡើយ។ ហើយភាពខ្វះខាតនៃសាសនាមិនត្រូវបានកំណត់ត្រឹមតែអ្វីដែលនាំឱ្យមានបាបទេ ប៉ុន្តែវាទូលំទូលាយជាងនេះទៅទៀត។

បង្ហាញថា សិស្សអាចសួរគ្រូ ហើយអ្នកក្រោមឱវាទអាចសួរអ្នកដឹកនាំអំពីអ្វីដែលគេបាននិយាយ បើសិនជាមិនយល់ច្បាស់។

បង្ហាញថា ការធ្វើសាក្សីរបស់ស្ត្រីស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរស ព្រោះតែស្ត្រីមិនសូវមានភាពច្បាស់ការត្រឹមត្រូវ។

ចំពោះប្រសាសន៍របស់លោក៖ “ខ្ញុំមិនដែលឃើញអ្នកដែលខ្វះខាត...” អ៊ិពនូហាជើរ បាននិយាយថា៖ ខ្ញុំគិតថា នេះជាផ្នែកមួយនៃមូលហេតុដែលភាគច្រើននៃអ្នកឋាននរក គឺជាស្ត្រី ពីព្រោះពួកនាងជាមូលហេតុដែលធ្វើឱ្យប្រាជ្ញារបស់បុរសដ៏ល្អម្នាក់បាត់បង់ រហូតដល់បុរសនោះធ្វើ ឬនិយាយអ្វីដែលមិនគួរ។ ដូច្នេះ ពួកនាងរួមចំណែកក្នុងអំពើបាបជាមួយគេនោះបន្ថែមលើអំពើបាបផ្សេងទៀត។

ហាមឃាត់ស្ត្រីមិនឲ្យសឡាត និងបួសក្នុងអំឡុងពេលមករដូវ។ ក៏ដូចគ្នាដែរ ពេលមានឈាមក្រោយសម្រាលកូន។ បន្ទាប់មក ស្ត្រីត្រូវសងតែការបួសប៉ុណ្ណោះនៅពេលជ្រះស្អាត។

បង្ហាញពីអត្តចរិតដ៏ល្អប្រពៃរបស់ណាពី ﷺ ដោយលោកបានឆ្លើយតបនឹងសំណួររបស់ស្ត្រីដោយគ្មានការស្តីបន្ទោស ឬរិះគន់។

អ៊ិពនូហាជើរ បាននិយាយថា៖ ការបរិច្ចាគទានអាចការពារពីទណ្ឌកម្ម និងអាចលុបលាងបាបកម្មដែលកើតឡើងរវាងមនុស្ស។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ភាពខ្វះខាតផ្នែកសាសនាចំពោះស្ត្រី គឺដោយសារតែការបោះបង់ការសឡាត និងការបួសក្នុងអំឡុងពេលមករដូវ ព្រោះអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះច្រើន សេចក្តីជំនឿនិងសាសនារបស់គេក៏កើនឡើង។ ហើយជនណាដែលគោរពសក្ការៈចំពោះអល់ឡោះបានតិច សាសនារបស់គេក៏ថយចុះដែរ។ មួយវិញទៀត ភាពខ្វះខាតផ្នែកសាសនាអាចនាំឱ្យមានបាបកម្ម ដូចជាអ្នកដែលបោះបង់សឡាត ឬបួស ឬការគោរពសក្ការៈដែលជាកាតព្វកិច្ចផ្សេងទៀតដោយគ្មានហេតុផលអនុគ្រោះ ហើយក៏អាចគ្មានបាបកម្មផងដែរ ដូចជាអ្នកដែលបោះបង់សឡាតជុមអាត់ ឬការតស៊ូប្រយុទ្ធ ឬប្រការផ្សេងទៀតដែលមិនមែនជាកាតព្វកិច្ចសម្រាប់គេដោយគ្មានហេតុផលអនុគ្រោះ។ ម្យ៉ាងទៀត វាក៏អាចជាការតម្រូវឱ្យត្រូវតែបោះបង់ផងដែរ ដូចជាត្រូវបោះបង់សឡាត និងបួសចំពោះស្ត្រីដែលមករដូវជាដើម។

التصنيفات

Rulings of Women, Descriptions of Paradise and Hell